ប្រតិភូជាន់ខ្ពស់ស្ថានទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េ បំពេញទស្សនៈកិច្ចនៅទីស្នាក់KoreaTransportationSafety Authority ប្រចាំខេត្តខ្យងសាំងប៊ុក
ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងទៅប្រតិភូជាន់ខ្ពស់ របស់ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកឡុង ឌីម៉ុង បានទៅបំពេញទស្សនៈកិច្ចនៅទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក ដើម្បីសិក្សាស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។
គួរបញ្ជាក់ថា៖សព្វថ្ងៃប្រទេសកូរ៉េកំពុងអភិវឌ្ឍន៍ជឿនលឿនលើប្រព័ន្ធត្រួតពិនិត្យយានយន្ដ និងប្រព័ន្ធត្រួតពិនិត្យចរាចរសាធារណៈ ព្រមទាំងទទួលបានលទ្ធភាពល្អប្រសើរក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ។
ក្នុងឱកាសនោះលោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំងប៊ុក មានសេចក្ដីរីករាយដែលបានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូស្ថានទូតកម្ពុជាហើយលោកក៏បានរៀបរាប់ពីកិច្ចសហការកន្លងមកជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ពាក់ព័ន្ធនឹងសំណើរនេះលោកនឹងយកមកពិនិត្យពិភាក្សាក្នុងការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា៕










