អភិបាលខណ្ឌចំការមន នាំមន្រ្តីចុះសួរសុខទុក្ខ លោកស្រីសុឹម វ៉ាន់សម្រាលបុត្រនៅមន្ទីរពេទ្យកាលម៉ែត
ភ្នំពេញ៖ជានិច្ចកាលលោកអភិបាលខណ្ឌចំការមនថេង សុថុល បានដឹកនាំមន្រ្តីក្រោមឱវាទ នៃសាលាខណ្ឌចំការមនចុះទៅ សាកសួរសុខទុក្ខដល់កូនចៅដែលបម្រើការងារ នៅក្រោមដំបូលសាលាខណ្ឌជាមួយគ្នា និងបងប្អូនប្រជាជន ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន ព្រមទាំងបងប្អូនអាជីវករតួរយ៉ាងនៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកអភិបាលខណ្ឌចំការមន ចំពោះកូនចៅដែលជាមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញដែល ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញសួរសុខទុក្ខលោកស្រី ស៊ឹម វ៉ាន់ មន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌចំការមន ដែលទេីបសម្រាលបុត្រនៅមន្ទីរពេទ្យកាល់ម៉ែត
ខណៈពេលចុះសាកសួរសុខទុក្ខលោកស្រីសុឹម វ៉ាន់ដែលកំពង់សម្រាកសម្រាលបុត្រនៅឯមន្ទីរពេទ្យកាលម៉ែត្រ។
នាឱកាសនោះគឺលោកអភិបាលខណ្ឌចំការមនថេង សុថុល និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់លោកស្រីផងដែរ ដោយទុកសម្រាប់ដោះស្រាយ ក្នុងការចាយវាយពេលសម្រាលបុត្រ នៅមន្ទីរពេទ្យហើយនាឱកាសនោះលោកអភិបាលខណ្ឌចំការមនក៏បានជូនពរ ដល់លោកស្រីសុឹម វ៉ាន់និងបុត្រដែលទើបនឹងសម្រាល កាលពីពេលថ្មីៗនេះ សូមអោយមានសុខភាពល្អទាំងម្ដាយនិងបុត្រផងដែរ៕