អភិបាលខណ្ឌកំបូលចុះប្រគល់សៀវភៅស្នាក់នៅ <ក២> ជូនដល់គ្រួសារ ប្រជាពលរដ្ឋដល់លំនៅដ្ឋាននៅភូមិចំនួន៣ភូមិក្នុងសង្កាត់កន្ទោកចំនួន ៦៤២ គ្រួសារ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអញ្ជើញចុះប្រគល់សៀវភៅស្នាក់នៅ(ក២) ជូនដល់គ្រួសារប្រជាពលរដ្ឋដល់លំនៅដ្ឋាននៅភូមិកន្ទោកជើង ភូមិកន្ទោកត្បូង និងភូមិព្រៃបឹង សង្កាត់កន្ទោក សរុបចំនួន ៦៤២ គ្រួសារ ដើម្បីយកទៅប្រើប្រាស់បំរើជីវភាពរស់នៅប្រចាំថ្ងៃ ដែលមានដូចខាងក្រោម៖ភូមិកន្ទោកជើងចំនួន ២៨២ គ្រួសារភូមិកន្ទោកត្បូងចំនួន ១៥៨ គ្រួសារភូមិព្រៃបឹងចំនួន ២០២ គ្រួសារ។
គួរបញ្ជាក់ថា៖ក្នុងឱកាសចុះចែកសៀវភៅស្នានៅនោះមានការអញ្ជើញចូលរួមពីរួមជាមួយលោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌទទួលផែនស្ថិតិ លោកមេបញ្ជាការរងរាជអាវុធអាវុធហត្ថខណ្ឌ និងលោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ ព្រមទាំងលោកចៅសង្កាត់ លោកនាយប៉ុស្តិ៍រដ្ឋបាលកន្ទោក រួមជាមួយលោក លោកស្រីប្រធានភូមិផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបន្តចូលរួមអនុវត្តន៍តាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគជាដើម ។ ល។
ក្នុងនោះលោកអភិបាលខណ្ឌបានបន្តជម្រាបជូននូវលេខទូរស័ព្ទថ្នាក់ដឹកនាំគណៈបញ្ជាជាការឯកភាពរដ្ឋបាលខណ្ឌកំបូលដើម្បីទទួលព័ត៌មានផ្សេងៗ ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានរស់នៅរបស់ប្រជាជន ៕





