ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថរាជធានីស្ម័គ្រចិត្ត បរិច្ចាគឈាមជួយ ដល់ប្អូនប្រុសអាយុ១៤ឆ្នាំមានជំងឺឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ

61

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានថា កុមារ យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់ប្អូនប្រុស។

លោកឧត្ដមសេនីយ៌ឯករត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ទៅចូលរួមបរិច្ចាគឈាមជួយដល់គាត់។

ក្នុងនោះដែរលោកឧត្ដមសេនីយ៌រត្ន័ ស្រ៊ាង បានសូមកោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែរកុមារក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់និងយកចិត្តទុកដាក់ព្យាបាលបន្តទៅមុខទៀត។
ជាមួយគ្នានោះលោកក៏បានឲ្យក្រុមការងារនាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១,០០០,០០០រៀល ភេសជ្ជៈ០៣កេស ចាហួយ០១កេស ដើម្បីសួរសុខទុក្ខ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង