ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះទៅចុះហត្ថលេខាឯកសារនានា របស់ប្រជាពលរដ្ឋដល់ ការិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោក

73

ភ្នំពេញ៖ដើម្បីពន្លឿនការផ្ដល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យបានលឿននិងទាន់សភាពការណ៍នោះលោកអភិបាលខណ្ឌទួលគោកចុះទៅចុះហត្ថលេខាឯកសារនានាដល់ការរិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោកតែម្ដងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋមកទទួលសេវា។

ជាស្ដែងកាលពីថ្ងៃទី២៣វិច្ឆិកានេះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានអញ្ជើញចុះទៅកាន់ការិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោកដើម្បីចុះហត្ថលេខាដោយផ្ទាល់នៅកន្លែងលើឯកសារនានារបស់ប្រជាពលរដ្ឋដោយលោកបានឃើញសកម្មភាពបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត មកទទួលសេវាច្រើនរាល់ថ្ងៃ។
ក្នុងនោះលោកអភិបាលខណ្ឌទួលគោកបានណែនាំដល់មន្ត្រីនិងបុគ្គលឹកនៅការិយាល័យច្រកចេញចូលតែមួយខណ្ឌទួលគោកធ្វើការបម្រើប្រជាពលរដ្ឋឱ្យមាន ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពតាមគោលការណ៍របស់រដ្ឋបាលខណ្ឌទួលគោក៕

អត្ថបទដែលជាប់ទាក់ទង