ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ ឯកភាពខណ្ឌបឹងកេងកង បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ, សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

67

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយផ្ដោតសំខាន់ ទៅការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និដងវិថីនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក~នាយករង ប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង៧ និងមន្ត្រីដែលពាក់ព័ន្ធ ចូលរួមស្ដាប់ជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ និងសន្តិសុខផ្សារទាំង២។
២.ការងារអនាម័យ បរិស្ថានក្នុងមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង