ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ប្រជុំដាក់ផែនការការពារសន្តិសុខ បង្កេីតភាពកក់ក្តៅ​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល

83

 

ភ្នំពេញ៖អនុវត្តន៍តាមស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​ កាលពីល្ងាចថ្ងៃ​​ ទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នេះ​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាលខណ្ឌកំបូលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ ​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​នៅសាលាខណ្ឌកំបូល ដេីម្បីដាក់ផែនការការពារសន្តិសុខ​ បង្កេីតភាពកក់ក្តៅ​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូល​ ។

ក្នុងកិច្ចប្រជុំនោះលោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដាក់ផែនការ ដល់ដាក់ប៉ុស្តិ៍រដ្ឋបាលគ្រប់សង្កាត់និងនគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ ជាប្រចាំ នៅតាមដងផ្លូវនិង​ពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយបន្ថែមកំលាំងចុះល្បាតតាមផ្លូវនិងតំបន់ស្មុកស្មាញ។

កិច្ចប្រជុំខាងលេីក៏មានការអញ្ជេីញចូលរួមពីលោក​អធិការនគរបាលខណ្ឌ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ គណៈនាយករដ្ឋបាលសាលាខណ្ឌ​ លោក​ លោកស្រីប្រធានការិយាល័យទាំង១១​ លោកចៅសង្កាត់​ លោកចៅសង្កាត់រងទទួលបន្ទុកការងារសន្តិសុខ​ លោកអនុប្រធានក្រុមសន្តិសុខសាលាខណ្ឌ​ ៕

អត្ថបទដែលជាប់ទាក់ទង