កំណាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែលើបាត់ស្រុត ដោយសារឡានដឹកខ្សាច់
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីមហាជនឆ្លងកាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថា កំណាត់ផ្លូវជាតិលេខ២នៅមូលដ្ឋានសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រូវបានបាក់ស្រុតជាផ្ទាំងៗ មើលទៅដូចព្រះធរណីស្រូបអ៊ីចឹងហើយការបាត់ស្រុតផ្លូវបែបនេះ វាបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទូទៅតាមដងផ្លូវជាតិលេខ២ នៅចាក់អង្រែលើនេះពិសេសនៅពេលយប់ព្រលប់ផងដែរ។
មហាជនគាត់និយាយតៗគ្នាថាចំពោះការបាក់ស្រុតផ្លូវជាតិលេខ២នៅចាក់អង្រែលើនេះដោយសាឡានដឹកខ្សាច់ប្រភេទឡានធុនធំដោយតទ្រុងវែងៗហើយដឹកលើសទម្ងន់ថែមទៀតផងដូចនេះផ្លូវជាតិលេខ២នៅចាក់អង្រែនាសព្វថ្ងៃនេះដោយមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំទាំងអស់នោះបានឡើយ។ហើយបើយោងតាមសេចក្ដីបញ្ជាក់ពីអ្នករកស៊ីដឹកខ្សាច់, បូមខ្សាច់ម្នាក់សូមមិនបញ្ចេញឈ្មោះគាត់និយាយថាចំពោះឡានដឹកដីខ្សាច់ប្រភេទធុនធំដោយតទ្រុងវែងៗនោះមានទម្ងន់សរុបជាង៤១តោនឯណោះក្នុងឡានមួយៗគ្រឿងដូចនេះផ្លូវជាតិលេខ២ នៅចាក់អង្រែលើនោះវាមិនអាចទ្រទម្ងន់កង់ឡានដឹកដីខ្សាច់ប្រភេទធុនធំតទ្រុងវែងៗនោះបានឡើយ។ហើយម្យ៉ាងទៀតវាមិនដែលនៅសុខៗផ្លូវជាតិលេខ២នៅចាក់អង្រែលើនោះវាបាក់ស្រុតដូចព្រះធរណីស្រុបអ៊ីចឹងនោះទេ។
លុះត្រាតែឡានដឹកខ្សាច់ធុនធំបើកបរឆ្លងកាត់រៀងរាល់ថ្ងៃ យប់ទើបផ្លូវបាក់ស្រុតទៅរួចតួរយ៉ាងដូចបានឃើញជាក់ស្ដែងក្នុងរូបភាពផ្លូវជាតិលេ២ បាក់ស្រុតនេះជាដើម។តើថ្នាក់លើពិសេសអង្គភាពក្រសួងមន្ទីរជំនាញខាងផ្លូវថ្នល់គាត់យល់ឃើញឬមានវិធានការបែបណាដែរចំពោះឡានធុនធំបើកបរដឹកដីខ្សាច់លើសទម្ងន់បំផ្លាញផ្លូវសាធារណៈដូចនេះ ឬមួយទុកបណ្ដែតបណ្ដោយអោយពួកអ្នករកស៊ីដឹកខ្សាច់តាមឡានធុនធំបើកបរបំផ្លាញផ្លូវតទៅទៀត។
តាមការពិនិត្យមើលនៅកំណាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែលើនាសព្វថ្ងៃនេះនៅមានកន្លែងស្រុតជាច្រើនកន្លែងឯទៀត គ្រាន់តែវាមិនទាន់បាក់ស្រុតជាលក្ខណៈទ្រុងទ្រាយធំដូចកន្លែងខាងលើនេះ។ ដូចនេះសូមថ្នាក់លើចុះមកពិនិត្យផង៕
