ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់ ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ

123

ថៃ៖ ភ្លៀងខ្លាំងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យទឹកជំនន់ និងបានឆក់យក ជីវិតមនុស្សយ៉ាងតិច ៩ នាក់នៅភាគខាងត្បូង ប្រទេសថៃនិងប៉ះពាល់ដល់ប្រជាជនកន្លះលាននាក់។

មនុស្សស្លាប់ទាំងអស់ត្រូវបានរាយការណ៍ថា នៅក្នុងខេត្ត Nakhon Si Thammarat ដែលជាកន្លែងប្រកាសអាសន្ន។ ជនរងគ្រោះដែលក្មេងជាងគេ ទើបតែមានអាយុ ៥ ឆ្នាំប៉ុណ្ណោះ។

ផ្ទះជាច្រើនត្រូវបានខូចខាត ហើយមនុស្សជាងកន្លះលាននាក់ មកពី ២១០,០០០ គ្រួសារបានរងផលប៉ះពាល់។ ផ្ទៃដីកសិកម្មជិត ១៥ ម៉ឺនហិកតាស្ថិតនៅក្រោមទឹក៕ ប្រភព៖ThaiPBS

អត្ថបទដែលជាប់ទាក់ទង