ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការវៀតណាម «ញាត់គុក»ប្រធានមជ្ឈមណ្ឌលជំងឹកូវីដ-១៩និងបក្ខពួកព្រោះទិញទំនិញបន្លំថ្លៃ សុីថវិកាជាតិ

438

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយកាលពីថ្ងៃទី១២ធ្នូនេះថា តុលាការវៀតណាមបានផ្តន្ទាទោសជាប់គុក១០ឆ្នាំចំពោះប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឹកូវីដ-១៩ ក្រុងហាណូយនិងមន្រ្តីថ្នាក់អនុប្រធាន៩​នាក់ទៀតខ្លះ៣ឆ្នាំខ្លះ៦ឆ្នាំពីបទរួមគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងការចាត់ចែងទិញសំភារៈសម្រាប់ការពារជំងឹកូវីដ-១៩ ដោយដាក់ថ្លៃខ្ពស់ៗ បន្លំថវិការជាតិ។

ប្រភពពត៌មានផ្សាយថាលោកNguyen Nhat Camអាយ៥៧ប្រធានមជ្ឈមណ្ឌលនោះ ជាជនជាប់ចោទទីមួយក្នុងបទ«ចាត់ចែងទិញសំភារៈសម្រាប់ការពារជំងឹកូវីដ-១៩ ក្នុងតម្លៃថ្លៃៗហួសការពិត»ធ្វើអោយរដ្ឋខាតបង់ថវិកាចំនួន5,400លានដុងឬប្រមាណ233,483ដុល្លារអាមេរិច។

ក្រសួងសន្តិសុខសាធារណៈវៀតណាមបានថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ជនជាប់ចោទនេះមានទោសជាប់គុក១០ឆ្នាំចំណែកមន្រ្តីពាក់ព័ន្ធថ្នាក់អនុប្រធានចំនួន៩នាក់ទៀតខ្លះជាប់ទោស៣ឆ្នាំនិង៦ឆ្នាំកន្លះ៕

 

អត្ថបទដែលជាប់ទាក់ទង