ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកថវិកា អភិបាលខណ្ឌសែនសុខ ទៅចូលបុណ្យសព ម្ដាយលោកស្រីអភិបាលរង ខណ្ឌសែនសុខ នៅខណ្ឌប្ញស្សីកែវ

251

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ងួន ច័ន្ទឡុង នាយករងរដ្ឋបាលខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញនាំយកថិវិកា អភិបាលខណ្ឌសែន សុខ ចូលបុណ្យនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពិធីបុណ្យសពម្តាយលោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌសែនសុខ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្រុមការងារបាននាំយកបច្ច័យផ្ទាល់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំនួន៤លានរៀល និងបច្ច័យរដ្ឋបាលខណ្ឌ ចំនួន២លានរៀល ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង