ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនកំពុងអោយស៊ើបអង្កេត «ករណីពុករលួយ»របស់សមមិត្តនារី អភិបាលរងក្រុងវូហាន

135

បណ្តាញព័ត៌មានស្រុកចិនកំពុងផ្សាយព្រាតថា សមមិត្តនារីXu Honglan,អាយុ៥៤ អភិបាលរងក្រុងវូហាន (ប្រភពចេញជំងឹកូវីដ) ត្រូវបានអង្គការដាក់ ស្ថិតក្រោមការស៊ើបអង្កេត របស់ក្រុមឃ្លាំមើលប្រឆាំងអំពើពុករលួយនៃខេត្តហ៊ូប៉ី។

គណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យ នៃគណបក្សកុម្មុយនិស្ត ចិន ប្រចាំខេត្តហ៊ូប៉ីជា អ្នកឃ្លាំមើលប្រឆាំងអំពើពុករលួយ បានថ្លែងថាសមមិត្តនារីXu Honglanមានការសង្ស័យនៃ «ការរំលោភវិន័យនិងច្បាប់»យ៉ាងធ្ងន់ធ្ងរ។
នារីXu បានបម្រើការជា អនុលេខាធិការសម្ព័ន្ធយុវជនកុម្មុយនីស្តនៃ គណៈកម្មាធិការក្រុងវូហាន ពីឆ្នាំ២០០០ ដល់ ២០០៦ និងឡើងជាលេខាបក្សរងក្រុងវូហាននៅឆ្នាំ២០១៧។ក្នុងអំឡុងមានរាតត្បាតជំងឹនៅវូហាន នារីXu តែងមានវត្តមានគ្រប់សកម្មភាពក្នុងរដ្ឋធានីវូហាននេះ។

អត្ថបទដែលជាប់ទាក់ទង