ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលមហាសេដ្ឋីអាមេរិច បរិច្ចាគប្រាក់ជួយ អ្នករងគ្រោះដោយកូវីដ ចំនួន4,000លានដុល្លារ

148

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយនៅថ្ងៃនេះថា មហាសេដ្ឋីនីអាមេរិច គឺអ្នកស្រីMacKenzie Scottអតីតភរិយាមហាសេដ្ឋីពីភពលោកលោក Jeff Bezos អ្នកបង្កើតក្រុមហ៊ុនAmazon បានបរិច្ចាគប្រាក់សរុបចំនួន4,000លានដុល្លារអាមេរិច($4bn)ដល់មូលនិធិសប្បុរសធម៌ចំនួន380មូលនិធិក្នុងរយះពេល៤ខែកន្លងមកនេះ ដើម្បីជួយដល់ប្រជាជនអាមេរិច ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរាតត្បាតនៃជំងឹកូវីដ។

នាងMacKenzie Scottអាយុ៥០បានរៀបការជាមួយមហាសេដ្ឋីJeff Bezosបាន២៦ឆ្នាំ ទើបលែងគ្នានៅឆ្នាំ២០១៩។ នាងMacKenzieមានទ្រព្យសម្បត្តិចំនួន៥៩ពាន់លានដុល្លារ (២០២០)ចំណែកអតីតលោកប្តីJeff Bezosមានទ្រព្យធនចំនួន១៨២,២ពាន់លានដុល្លារ(២០២០)៕

អត្ថបទដែលជាប់ទាក់ទង