គំនិតឡឺកឺ ៖ នឹងឡើងអាណិតព្រះណាស់
ភ្នំពេញ៖ព្រះពុទ្ធទ្រង់បានចូលបរិនិព្វានអស់កាលជាង១៥៦៤ព្រះវស្សាហើយតែមនុស្សជាច្រើននៅតែបោកព្រះអង្គ និង ខ្លះទៀតនៅឆ្លៀតលួចប្រើព្រះអង្គទៅទៀត ។
កាលពីមុនបោះឆ្នោតមានមេបក្សមួយទៅបន់ព្រះថាបើខ្លួនឈ្នះឆ្នោតវិញអ្ហេះនឹងថ្វាយគោដុតមួយក្បាលភ្លាម ។គ្រាន់តែនិយាយបែបនេះនរណក៏ដឹងដែរថាគាតហ្នុង ភ ព្រះដែរព្រោះព្រះចូលបរិនិព្វានយូរហើយមានទៅឆាន់អ្វីកើតចេះតែថាហ្ម៉ងបើថាចង់ដកលុយបក្សយកមកចាយ់ឲ្យត្រូវខ្ទង់នោះក្រែងលើត្រូវជាង ។
ថ្ងៃមុននោះលោកតាមួយរូបបាត់គោស្រាប់តែទៅបន់ស្រន់ក្នុងព្រះវិហារឲ្យព្រះជួយរកគោឲ្យខ្លួនព្រះស៊ីម៉ង់ហ្នុងចេះទៅជួយដើររកគោឲ្យកើតដែរ ។គាត់ថាបើរកឃើញគាត់នឹងថ្វាយ់មាន់មួយតាមពិតគាត់ក៏ ភ ព្រះដែរ ។
យាយម្នាក់ដែលងប់នឹងល្បែងកន្ទុយលេខពេកនោះបានទៅសុំកន្ទុយលេខពីព្រះ អ្ហេស ចេះតែបោកព្រះតែម្ដងហើយ ។សព្វថ្ងៃនេះមានព្រះពីណាមកទៀតមានតែព្រះពុទ្ធរូបដែលជានិម្មិតរូបរបស់ព្រះតែប៉ុណ្ណោះ ។ បើមិនជឿទៅទូលសួរព្រះសង្ឃទៅបើព្រះដឹងកន្ទុយលេខច្បាស់ជាព្រះសង្ឃដែលជាសាវក្សរបស់ព្រះបបួលគ្នាទៅចាក់យកលុយសង់វត្តមិនដឹងរីកចម្រើនយ៉ាងណាទេ ។
គ្មាននរណាអាក្រក់ជាងមនុស្សទេហើយក៏គ្មាននរណាល្អជាងមនុស្សដែរ ។ សន្ដានអ្នកប្រព្រឹត្តិអាក្រក់គឺអាចថាអាក្រក់ជាពូជក៏សឹងតែមានដែរ ។ណ្ហើយសូមឈប់ធ្វើបាបព្រះទៅសុំអង្វរ ៕