ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ខ្លាំងខ្លះក៏ភ្លើដែរ

126

ភ្នំពេញ៖និយាយដោយមែនទែនទៅអ្នកខ្លាំងមិនមែនសុទ្ធតែឆ្លាតទាំងអស់ ឬឆ្លាតគ្រប់ពេលនោះទេ អញ្ចឹងហើយទើបពេលខ្លះ ការសម្រេចចិត្តរបស់អ្នកខ្លាំងក៏ខុស ឬ ភ្លាវដែរ ។

នៅក្នុងរឿងជាតកមួយបាននិទានពីសត្វខ្លា និង សត្វចចក ។ចចកជាសត្វសាហាវ និងខ្លាំលើម្រឹគខ្លះតែសម្រាប់សត្វខ្លាគឺជាសត្វ ខ្លាំងក្នុងស្រទាប់អ្នកខ្លាំង ។សត្វខ្លាពេលខ្លះក៏ក្លាយជាសត្វខ្លោចដែរ សមដូចរឿងកាប់ដាវចិនបាននិយាយថាក្រោយសំណាក់ស្រីស្អាតមាន
សុទ្ធតែសាកសព ឬ ផ្នូរអ្នកក្លាហាន។តែសម្រាប់អ្នកក្លាហាន ក្នុងយុគសម័យកុំព្យូទ័រនេះវិញ និយាយថា ក្រោយសំណាក់អ្នកក្លាហានមាន សុទ្ធតែដបស្រា និង សំបកកំប៉ុងប៊ីយែរ ។

ត្រឡប់មកមើលរឿងរបស់សត្វចចកនិងសត្វខ្លាវិញ។ ខ្លានិងចចកជាប្រភេទមំសាហារសត្វ (សត្វដែលស៊ីសាច់ឆៅជាអាហារ)ដូចគ្នា ។ ថ្ងៃមួយចចកដើរស្វែងរកចំណីនៅក្នុងព្រៃដូចធម្មតា ចំពោះសត្វខ្លាក៏ស្វែងរកចំណីដូចគ្នាដែរ ។

ឃើញចចកដើរដាច់សង្វែងម្នាក់ឯងខ្លាក៏លោតកន្ទ្រប់ភ្លាមដើម្បីហែកស៊ីជាអាហារ ។ ចចកបន្ទាប់ពីលស់ព្រលឹងមួយខណៈមកនោះ ក៏នឹកឃើញល្បិចបោកប្រាស់សត្វខ្លា ។ ចចកបាននិយាយគម្រាមទៅខ្លាថានែបងខ្លា បងឯងមិនអាចស៊ីខ្ញុំបានទេព្រោះខ្ញុំមកនេះគឺតាម
បញ្ជារបស់ព្រះឥន្ទ្រដែលដែលលោក បានប្រើមកពិនិត្យមើលសត្វតើសត្វណាខ្លះមានបញ្ហាសុខទុក្ខយ៉ាងណាខ្លះ ។
ខ្លាតបថាយើងមិនជឿទេ ។ចចកក៏តបថាបើមិនជឿបងខ្លាឯងទៅជាមួយ ខ្ញុំតើពពួកសត្វទាំងនោះគេខ្លាច និង គោរពខ្ញុំយ៉ាងណាដែរ ។

ខ្លាក៏ដើរពីក្រោយចចកលុះពេលជួបសត្វនានាសត្វទាំងនោះរត់ចូលព្រៃជ្រៅៗអស់ ។ឃើញបែបនោះខ្លាក៏សរសើរចចកថាបង ចចកឯងនិយាយត្រូវមែន បើអញ្ចឹងបងឯងដើរធ្វើការឲ្យព្រះឥន្ទ្របន្តទៀតចុះខ្ញុំមិនរំខានទេ ។និយាយតែប៉ុណ្ណេះខ្លាក៏ដើរចេញទៅ ។ចចក
ក៏គិតតែម្នាក់ឯងថាអាសត្វខ្លានេះចំជាភ្លីភ្លើមែន។ តាមពិតសត្វទាំងនោះមានទៅខ្លាចអញឯណា វាខ្លាចអាខ្លាចំកួតឯងដែលដើរពីក្រោយអញសោះហ្នឹង ។

បែបនេះគេហៅថាការសម្រេចចិត្តរបស់មនុស្សខ្លាំង មិនប្រាកដជាត្រូវរហូតនោះទេ ។ ខ្លាដែលជាស្ដេចព្រៃក៏គង់តែចចកបោកបាន ហេស ! ហេ យ៉ាងម៉េចដែរអ្នកខ្លាំង ។អ្នកខ្លាំងក៏គួរតែស្ដាប់ការសម្រេចចិត្ត របស់អ្នកខ្សោយខ្លះផងដើម្បីកុំឲ្យខុសដូចពាក្យចាស់លោក
ថារនាបបាក់អាចយករនាបជួសបាន តែសំដីហួសមិនដឹងជាយកអ្វីមកជួសនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង