ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលលើក​ពេល​រៀបចំ​ពិធីបុណ្យ​ទន្លេ​ លើក​ទី​៧ទៅ​ឆ្នាំ​២០២២ 

119

 

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល លើក​ពេល​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ឆ្នាំ​២០២១ លើក​ទៅ​ឆ្នាំ​២០២២ វិញ​។ រាជរដ្ឋាភិបាល ក៏បាន​បញ្ជាក់​ឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ នៅ​ឆ្នាំ​២០២២ ខាងមុខ​នោះ​។​

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ករណី​គោរព​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​លើក​ពេល​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២១ និង​សូម​គោរព​អនុញ្ញាតឱ្យ​ខេត្តកំពង់ធំ​ធ្វើជា​ម្ចាស់ផ្ទះ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​២០២២​។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​ឯកឧត្តម​ជ្រាបថា រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ដូចខាងក្រោម​៖ លើក​ពេល​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​រៀបចំ​នា​ឆ្នាំ​២០២១ ទៅ​ឆ្នាំ​២០២២ ឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នា​ឆ្នាំ​២០២២៕

អត្ថបទដែលជាប់ទាក់ទង