កូរ៉េខាងជើង «ប្តេជ្ញាចងសម្ព័ន្ធភាព» ជាមួយ លោកខាងក្រៅ!!
បរទេស៖ នៅថ្ងៃទី៣នៃសមាជដ៏ធំបំផុតខួប៥ឆ្នាំរបស់ គណបក្សពលករ លោកគីម ជុនអ៊ុនមេដឹកនាំកូរ៉េ បានថ្លែងប្រាប់សមាជ អំពីនយោបាយការបរទេស របស់ក្រុងព្យុងយ៉ាង ដោយបានអះអាងយ៉ាងមុតមាំថា «រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងស្វែងរកមាគា៌ ដ៏សមស្របដើម្បីលើកកំពស់ និងពង្រឹងពង្រីកចំណងសាមគ្គីភាព ជាមួយកូរ៉េខាងត្បូង និងជួសជុលនូវសម្ព័ន្ធភាព» ជាមួយលោកខាងក្រៅរួមទាំងអាមេរិចផង៕