ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ខ្ពើម​សំដី​ពួក​ដែល​និយាយថា មិន​ចង់​ធ្វើ​ធំ​

129

ភ្នំពេញ​៖​និយាយ​ដោយ​ត្រង់​ទៅ​ខ្ញុំ​ក៏​ចង់​មានបុណ្យ មាន​សក្តិ​នឹង​គេ​ដែរ​តែ​ខ្ញុំ​គិតថា​មួយជីវិត​នេះ​គ្មាន​វាសនា​ឡើយ​ព្រោះ​នាយ​ខ្ញុំ​ជា​មនុស្ស​ឯករាជ្យ មិនចេះ​អែបអប មិនចេះ​នៅ​មួយកន្លែង ពិសេស​មិន​ចូលចិត្ត​អង្គុយ​ប្រជុំ ។​

កាលពី​ជាង​១០​ឆ្នាំមុន​នាយ​ខ្ញុំ​ក៏មាន​មិត្ត​ភ័ក្តិ​ច្រើន​នាក់​ដែរ​ដែល​និយាយថា​មិន​ចង់​ធ្វើ​ធំ មិនចេះ​ពាក់​ក្រវាត់ ក និង​មិន​ចង់​និយាយ​
​ជាមួយ​នរណា​ដោយ​ខ្លួនឯង​យកដៃ​ទៅ​ទ្រពង​ឡើយ ។​ព្រោះ​ខ្លាច​គេ​ចំអក​ថា​ពង​អ្ហែង​ទម្ងន់​ប៉ុន្មាន​បានជា​និយាយ​ជាមួយ​អ្នកធំ​ចូលចិត្ត​ទ្រ​​ម្ល៉េះ​អ្ហាស ? ដល់ពេលនេះ​ទើប​ដឹងថា​ទ្រពង​គឺជា​វប្បធម៌​អែបអប​ដើម្បី​រក​តំណែង​ខ្ពស់ជាង​នេះ ។​

តាមពិត​អ្វីៗ​ពិតជា​ប្រែប្រួល​មែន ។​ជា​ការពិតហើយ​អាកាសធាតុ​យ៉ាងម៉េច​ក៏​ប្រែប្រួល​រញ៉េរញ៉ៃ វស្សា​មិនដឹង​វស្សា ប្រាំង​មិនដឹង​
​ប្រាំង​ចុះ​មនុស្ស​រឿង​ស្អី​ដែលថា​មិន​ប្រែប្រួល​នោះ ?​បន្ទាប់ពី​បែក​គ្នា​ជាង​១០​ឆ្នាំ​សម្លាញ់​ខ្ញុំ​មាន​ម៉ា​កំ​ភ្លូ​ស​ដែរ​ដែល​បាន​ក្លាយទៅជា​អ្នកធំ ខ្លះ​​ពាក់​ផ្កាយ ខ្លះ​ជា​ឧ​ត្ត​ម​សេនីយ៍​ដែល​គ្មាន​កូនទាហាន ។ ខ្លះ​ជា​មេទ័ព​ដែល​គ្មាន​កងទ័ព​ខ្លះ​ជា​មន្ត្រី​ដែល​គ្មាន​ប៊ុ​យ​រ៉ូ ហេស ! ហេ ! ។​
ខ្ញុំ​មើលទៅ​វា​ហាក់ដូច​ជាមាន​សេចក្ដីសុខ​ណាស់ ។ ប្រពន្ធ​វា​រកស៊ី​នៅផ្ទះ​វា​ពាក់​ផ្កាយ​ជិះឡាន​កា​តេ​កា​តឺ​ចុះឡើង​ហើយ​ចូល​ផ្ទះ​
​ដោយ​មិន​ខ្ចី​ដោះ​ផ្កាយ​ចេញ​ព្រោះ​ខ្លាច​អ្នកជិតខាង​មិនដឹងថា​វា​ពាក់​ផ្កាយ ។​

ពួកវា​កាលពី​ជាង​១០​ឆ្នាំមុន​សុទ្ធតែ​និយាយថា​មិន​ចង់​ធ្វើ​ធំ ។​ពេលនេះ​វា​ជា​អ្នកធំ​ដល់ពេល​ជួប​ខ្ញុំ​ដែលជា​មិត្ត​ចាស់​វា​ចូលចិត្ត​មើល​
​មេឃ​យ៉ាងម៉េច​វា​ទេ ឯ ខ្ញុំ​ចេះតែ​បារម្ភ​ក្រែងលោ​វា​ជំពប់ជើង​ដួល​បាក់ ក ងាប់ ។​ពីមុន​វា​ដើរ​ផឹកស៊ី​តែ​ជាមួយ​ខ្ញុំ​ហើយ​ខ្ញុំ​ចេញ​លុយ​ឲ្យ​វា​ញឹក​​ជាង​វា​ចេញ​ឲ្យ​ខ្ញុំ​ទៅទៀត ។​

ពីមុន​ផឹក​តែ​តាម​ចិញ្ចើមថ្នល់​ដល់​ឥឡូវ​ធ្វើ​ឯង​ឬ​ក្ស​ឡូយ​រកតែ​កន្លែង​ដែលមាន​ម៉ាស៊ីនត្រជាក់​ហើយ​ផឹក​តែមួយ​កំប៉ុង​អីវ៉ាន់​តាំង​
​និយាយថា​សម័យនេះ​គេ​មិន​ផឹក​ច្រើន​ទេវា​ប៉ះពាល់​សុខភាព ។​អា​អាចម៍ ! ពីមុន​ផឹក​តែ​ហ្ស៊ូ​នី​វ​ល្លិ៍​ឈើ​(​ស្រាថ្នាំ ឬ ស្រា​ត្រាំ​ចំណាំងឈើ )​ដល់​​ឥឡូវ​ធ្វើ​ឯង​ខ្លាច​ខូចសុខភាព ។​

ពេលខ្លះ​ផឹក​ទាល់តែ​គេ​សែង​ដាក់​ស៊ីក្លូ​ដឹកយក​ទៅផ្ទះ​ហើយ​ក្អួត​ដាក់​ស៊ីក្លូ​គេ​វិះ​តែ​នឹងត្រូវ​តា​ស៊ីក្លូ​វ៉ៃ​រយះ​ក្បាល​ទៀតផង ។​នែ ! អ្នក​
​ធំ​របៀប​អា​ក្លើ​ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់​នេះ​មិនគួរ​ឲ្យ​សេពគប់​ទេ​ហ្នា ។​អញ្ចឹង​ហើយ​ទើប​នាយ​ខ្ញុំ​ខ្ពើម​សំដី​ពួក​អា​ដែល​និយាយថា​មិន​ចង់​ធ្វើ​ធំ​នោះ​៕​

អត្ថបទដែលជាប់ទាក់ទង