ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ ក្នុង​មូលដ្ឋាន​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​

49

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ​នៅ​សាលាខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​បានរៀបចំ​បើក​កិច្ចប្រជុំ​ដោយ​ជួប​សំណេះសំណាល​គ្នា​ជាមួយ​លោក​. លោកស្រី​ដែលជា​មេភូមិ​ទាំង​៥៤​រូប​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដោយ​ស្ដីពី​ការងារ​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន អោយបាន​ល្អប្រសើរ​នៅតាម​បណ្ដា​ភូមិ​និ​មួយៗ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ទាំងមូល​ដែលមាន​០៧​សង្កាត់​និង​ផ្សារ​ចំនួន​២​ផងដែរ​អោយបាន​ប្រសើរ​ស្របតាម​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ពោលគឺ​គ្មាន​៩​យ៉ាង​ហើយ​ស្របពេល​នេះ​គឺ​ជិត​ដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នាពេល​ខាងមុខនេះ​។​

នាឱកាស​នោះ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បាន​មានមតិ​លើកឡើង​ដោយ​ថ្លែង​កោតសរសើរ​ទៅដល់​លោក​.​លោកស្រី​ដែលជា​មេភូមិ​ទាំង​៥៤​រូប​ដែល​បាន​បំពេញការងារ​តាម​តួនាទី​ភារៈកិច្ច​របស់ខ្លួន​ដោយ​បម្រើប្រជាជន​មិន​ខ្លាច​នឿយហត់​ទាំងយប់​ទាំង​ថ្ងៃ​និង​ការងារ​សង្គម​ក្នុង​មូលដ្ឋាន​បានល្អ​ប្រសើរ​ហើយ​ម្យ៉ាងទៀត​លោក​.​លោកស្រី​ដែលជា​មេភូមិ​គាត់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្ដល់​ពត៌មាន​មក​ថ្នាក់​សង្កាត់​និង​ថ្នាក់​ខណ្ឌ​រាល់​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ភូមិ​គាត់​គ្រប់គ្រង​។​ដូចនេះ​លោក .​លោកស្រី​ដែលជា​មេភូមិ​គឺជា​កម្លាំង​ស្នូល​ដ៏​សំខាន់​ដោយ​មិនអាច​ខ្វះ​បានឡើយ​ពេល​បំពេញការងារ​ទៅតាម​លំដាប់លំដោយ​ខ្សែទទឹង​ខ្សែបណ្ដោយ​មក​ថ្នាក់​សង្កាត់​ថ្នាក់​ខណ្ឌ​ដើម្បី​ទទួលបាន​ពត៌មាន​និង​សុខទុក្ខ​បងប្អូន​ប្រជាជន​ព្រោះ​អី​គាត់​ជា​មេភូមិ​ដែលជា​និច្ចកាល​គឺ​នៅ​កៀក​ឬ​ក្បែរ​ប្រជាជន​ជានិច្ច​៕​

អត្ថបទដែលជាប់ទាក់ទង