ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ សុ​បិ​ន្ដ​ចម្លែក​

91

ភ្នំពេញ​៖​ខ្ញុំ​គ្រាន់តែ​ឡឺ​កឺ​បន្តិចបន្តួច​ប៉ុណ្ណោះ​តែ​មិន​ដល់​ថ្នាក់​ទៅ​បង្កបញ្ហា​ដល់​សង្គម​ហើយក៏​មិន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ជាតិ​ឈឺក្បាល​ដោយសារ​ខ្ញុំ​ដែរ​គឺ​មានតែ​ជួយ​សង្គម​និង​ជួយផ្ដល់​ឧិ​វាទ​ដល់​ក្មេងៗ​ឲ្យ​រៀន​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​ពិសេស​ណែនាំ​ក្មេងៗ​កុំ​ឲ្យ​ជ្រើសរើស​
​យក​ផ្លូវថ្នល់​ធ្វើជា​កន្លែង​ស្លាប់ ។​

ថ្ងៃមុន​មាន​មី​ប្រកា​ច់មួយ​ដែលមាន​ទោស​នៅ​តុលាការ​នៅឡើយ​នោះ​ចង់​ផ្ដល់​មេរៀន​ឲ្យ​នាយ​ខ្ញុំ​ឲ្យ​រៀន​និយាយ​សមរម្យ​ជាង​នេះ​
​បន្តិច​ព្រោះ​ខ្មែរ​យើង​ជា​មនុស្ស​ដែលមាន​សីលធម៌​ខ្ពង់ខ្ពស់​ណាស់ ។ ឮ​សម្លេង​ស្រី​និយាយ​ជាមួយ​ខ្ញុំ​តាម​ទូរស័ព្ទ​បែបនេះ​ដំបូង​ម៉ែ​អាតូច​របស់​​ខ្ញុំ​ចង់​ប្រច័ណ្ឌ ទំនងជា​គាត់​ស្មានតែ​មី​ប្រកាច់​ណា​មក​ចង់​ពឹងពាក់​ខ្ញុំ​ឲ្យ​ស្អំ​ដើមទ្រូង​ឲ្យ ។​

ឯខ្ញុំ​ក៏​ចង់​អរ​ម្ដងៗ​ដែរ​ព្រោះ​មនុស្ស​ប្រុស​ក៏​ចូក​ចិត្ត​ប្លែកៗ​ដែរ​ហ្នា បើ​ធ្វើ​អី​មិនកើត​ក៏​យកមក​គ្រាន់​នឹង​អង្អែល​លេង​ដែរ ។​ជាម​នុស្ស​
​មិនចេះ​លាក់​អា​ថ៍កំ​បាំង​ជាមួយ​ប្រពន្ធ​ខ្ញុំ​ក៏​បើក​សម្លេង​ទូរស័ព្ទ​ឮៗ​តែម្ដង​ដើម្បី​ចែក​ប្រពន្ធ​ជួយ​ហិត ។​

ឮសូរ​តែ​ប្រពន្ធ​ខ្ញុំ​ក៏​ជួយ​ហិត​ដែរនោះ​មី​នាង​ចាស់​រូបនោះ​និយាយ​យ៉ាង​ឡូយ​ថា​ខ្ញុំ​ជាម​នុស្ស​មិនសូវ​ជា​គ្រប់​១០​មែន​តែ​ខ្ញុំ​ក៏​ដឹង​ច្បាប់​
​ទម្លាប់​ច្រើន​ដែរ ។​ខ្ញុំ​ដឹងថា​អ្វី​ជា​ទង្វើ​បំផ្លាញ​ប្រទេស អ្វី​ជា​ទង្វើ​ជួយ​ប្រទេស ។​ខ្ញុំ​មិនមាន​លុយកាក់​ដើម្បី​ជួយ​ប្រទេសជាតិ​មែន​តែ​ខ្ញុំ​មិនដែល​បង្កចលាចល​ដល់​ប្រទេសជាតិ​ឡើយ ។​
​ខ្ញុំ​សូមជម្រាបថា​ការយក​ផ្លូវថ្នល់​ធ្វើជា​កន្លែង​ស្លាប់​មិនមែន​មានន័យថា​សុទ្ធតែជា​រឿង​គ្រោះថ្នាក់​ចរាចរ​នោះទេ ។​គ្រោះថ្នាក់​ចរាចរ​
​ជួនកាល​កើតឡើង​ដោយ​ការបំពាន​គេ ខ្លះ​កើតឡើង​ដោយសារ​គេ​បំពាន​និយាយ​ឲ្យ​ខ្លី​ភាគ​ច្រ​លន​វា​ជា​រឿង​អ​ចេតនា ។​តែ​អា​រឿង​ដេញ​កាប់​​គ្នា​តាម​ថ្នល់ ប្រណាំង​ម៉ូតូ បង្ហោះ​ម៉ូតូ​. . .​នោះ​គឺជា​ការ​ស្ម័គ្រ​ស្លាប់​លើ​ដងផ្លូវ​ហើយ ។​

កំពុងតែ​និយាយ​មិនទាន់​ចប់​ផង​ស្រាប់​តែមាន​ដៃ​មួ​យមក​កេះ​ព្រមទាំង​មាន​សម្លេង​និយាយថា​<​បង​ឯង​គេង​យល់សប្ដិ​ទៀតហើយ >
​តាមពិត​ខ្ញុំ​យល់សប្ដិ​មែន ។​ជ្រុល​ជា​ប្រពន្ធ​ដាស់​ទៅហើយ​កុំ​ឲ្យ​អ​សទ្ធា​ក៏​ជូន​នាង​មួយ​ប៉ុយ​ទាំង​កណ្ដាលយប់​ទៅ ហេស ហេ ៕​

អត្ថបទដែលជាប់ទាក់ទង