ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ៤០០គ្រួសារ
ភ្នំពេញ៖កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ព្រមទាំងរដ្ឋបាលសង្កាត់ចំនួន៣ បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅខណ្ឌឫស្សីកែវ ចំនួន ៤០០គ្រួសារ ដែលក្នុងនោះសង្កាត់ច្រាំងចំរេះ១ ១៥០គ្រួសារ សង្កាត់ច្រាំងចំរេះ១៥០គ្រួសារ និង សង្កាត់ស្វាយប៉ាក ១០០គ្រួសារ បានប្រារព្ធឡើងនៅវិហារឥស្លាម គីឡូម៉ែត្រ លេខ៩ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
មន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ថា៖អំណោយដែលឧបត្ថម្ភពី អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សហការរៀបចំដោយ សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU)បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាមជែលលាងដៃមួយដបកន្លះលីត្រនិងម៉ាស់មួយប្រអប់ ចំនួន៥០ ម៉ាស ៕