ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ លើក​ទឹក ចិត្ត​ឲ្យ​មន្ត្រីរាជការ​ពង្រឹង​សមត្ដ​ភាព​បន្ថែម​លើ​វិស័យ​ ​អធិការកិច្ច តាមដាន​ការអនុវត្ត​ច្បាប់ ដោះស្រាយ​ពាក្យបណ្តឹង និង​ផ្សព្វផ្សាយ​ច្បាប់​

52

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្មុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា​៖​សន្និបាត​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​វាយតម្លៃ​និង​បូកសរុប​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន​ក្នុង​ឆ្នាំ កន្លងមក​និង​ដាក់ចេញ​នូវ​វិធានការ​ទិសដៅ​ថ្មីៗ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ទាប់ ដើម្បី​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​សង្គមជាតិ​ទាំងមូល​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយបាន​កំណត់ នូវ​អាទិភាព សូចនាករ និង​ក្របខ័ណ្ឌ​ពេលវេលា​ច្បាស់លាស់​សម្រាប់​អនុវត្ត និង​យន្តការ​សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ផ្អែកលើ​លទ្ធផល​ការងារ ព្រមទាំង​មានកំណត់​ការទទួលខុសត្រូវ​រប​ស់​ក្រសួង​-​ស្ថាប័ន​នៅតាម​មុំ ឬ​វិស័យ​នីមួយៗ​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ផែនការ ។​

សន្និបាត​រយៈពេល​មួយថ្ងៃ​នេះ ក៏មាន​របៀបវារៈ​ចំនួន ៤ ដែល​នឹង​ត្រូវដាក់​ចូលក្នុង​កិច្ចពិភាក្សា រួមមាន​៖ ទី​១. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​ផ្សព្វផ្សាយ​ច្បាប់ ។ ទី​២. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ ទី​៣. ការពង្រឹង​ប្រសិទ្ធភាព​កិច្ចការ​អធិការកិច្ច ទទួល​ពាក្យបណ្ដឹង និង ដោះស្រាយ​ពាក្យបណ្ដឹង ។ ទី​៤. ការអភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​វិទ្យាស្ថាន​អធិការកិច្ច ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន ស្នើសុំ សមាជិក សមាជិកា នៃ អង្គសន្និបាត​ឲ្យ ចូលរួម ផ្តល់ មតិ ក្នុង កម្មវិធី ពិភាក្សា ឲ្យ បាន ផុលផុស ទៅតាម របៀបវារៈ សន្និបាត ហើយ ចូលរួម គាំទ្រ និង អនុវត្ត ឲ្យ បាន សកម្ម បន្តទៀត នូវ គោលនយោបាយ​សំខាន់ៗ​លើ វិស័យ ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង ទិសដៅ ការងារ​សំខាន់ៗ​ដែល ត្រូវអនុវត្ត នៅ ឆ្នាំ​២០២១ ឲ្យ ទៅជា ចលនា រួម ដ៏ ខ្លាំងក្លា សំដៅ សម្រេច ឲ្យ បានជា ផ្លែផ្កា បន្តទៀត និង​បានប្រកាស​បើក​សន្និបាត​ជា​ផ្លូវការ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង