ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះហត្ថលេខា​បន្ត​អនុស្សរណ​យោគយល់​គ្នា ស្តីពី ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) លើក​ទី​៦

46

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២​ខែកុម្ភៈ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​បន្ត​អនុស្សរណ​យោគយល់​គ្នា ស្តីពី ការបញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) លើក​ទី​៦​។

​សូមបញ្ជាក់​ការបញ្ជូន​ពលករ​កម្ពុ​ជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីត​ប្រធានាធិបតី​នៃ​សា​ធាណ​រដ្ឋ​កូរ៉េ នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៦ ដែលមាន គណៈកម្មាធិការ​បណ្តុះបណ្តាល​និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ​និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ប្រតិបត្តិ​ករ​។​

​គិត​ចាប់ពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៦៨ ២៩៤​នាក់ (​ស្រី ១៤ ២៥៥​នាក់​) ក្នុង វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ​។ បច្ចុប្បន្ន ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រមាណ ៤៥ ៤៦២​នាក់ (​ស្រី ១០ ១៨៣​នាក់​)​។ តាំងពី​ចាប់ផ្តើម​នៃ​ការ​បញ្ជូនមក កម្ពុជា​តែងតែ​ជាប់​ចំណាប់​ថ្នាក់​ល្អជា​ប្រទេស​បញ្ជូន និង​តាមរយៈ​ការពិភាក្សា​រវាង​ភាគី​កម្ពុជា​-​កូរ៉េ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​ក​ម្លាំ​ង​ពលកម្ម​បរទេស​បាន​កម្ពុជា​រំពឹងថា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​ក្នុងការ​បញ្ជូន ដោយសារ​កម្ពុ​ជាមាន​ស្ថានភាព​កូ​វីដ​-១៩​ល្អប្រសើរ​, មាន​ជើងហោះហើរ​ច្រើន និង​អត្រា​ពលករ​កម្ពុជា​ខុសច្បាប់​មាន​កំរិត​ទាប​បើ​ធៀប​ជាមួយ​ប្រទេស​បញ្ជូន​ផ្សេងទៀត ៕

អត្ថបទដែលជាប់ទាក់ទង