ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ និង​ជន​មាន​ពិការភាព​គំរូ ដែលមាន​ស្នាដៃ ក្នុងការ​ធ្វើ​បរិ​យាប​ន្ន​ពិការភាព​បានល្អ គួរ​ត្រូវបាន​លើកទឹកចិត្ត​

40

 

​ភ្នំពេញ​៖ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នឹង​ស្នើ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​និង​ជន​មាន​ពិការភាព​គំរូ​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​ធ្វើ​បរិ​យាប​ន្ន​វិស័យ​ពិការភាព​ទៅក្នុង​ការអភិវឌ្ឍ​ឃុំ​/​សង្កាត់ ព្រោះ​ការលើកទឹកចិត្ត​ដល់​មនុស្ស​ដែលមាន​ស្នាដៃ​បម្រើ​កិច្ចការ​ពិការភាព​នេះ​សំខាន់​ណាស់​។ អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​ពិការភាព​ភាគច្រើន​គឺ​យក​បេះដូង​មក​ធ្វើការ ដោយ​មិន​គិតពី​ការនឿយហត់ ពេលវេលា ឬ​កេងចំណេញ​ផលប្រយោជន៍​បុគ្គល​នោះទេ​។

​ព្រឹក​មិញ​នេះ​ក្នុងនាម​ឯកឧត្តម​រដ្ឋមន្ត្រី វង សូត ឯកឧត្តម ឯម ច័ន្ទ​មករា មានឱកាស​ចូលរួម​ថ្លែង​បើក​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្តីពី “​ការធ្វើ​បរិ​យាប​ន្ន​ទៅក្នុង​ដំណើរការ​រៀបចំ​និង​កសាង​កម្មវិធី​វិនិយោគ​ឃុំ​/​សង្កាត់ និង​ការធ្វើ​បរិ​យាប​ន្ន​គាំពា​សង្គម​ក​ក្នុងការ​ឆ្លើយតប​ជំងឺ​កូ​វី​១៩” ដែល​រៀបចំ​ដោយ​អង្គការ​ជនពិការ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​និង​ជន​មាន​ពិការភាព​ព្រមទាំង​សង្គម​ស៊ីវិល​ប្រមាណ ៧០​នាក់​។​

ឯកឧត្តម ឯម ច័ន្ទ​មករា គិតថា “​ការធ្វើ​វិនិយោគ​លើ​ជន​មាន​ពិការភាព​ថ្ងៃនេះ គឺមាន​តម្លៃ​ជួយ​ខ្លួនឯង​និង​ក្រុមគ្រួសារ​សម្រាប់​ថ្ងៃក្រោយ​”​។ ប្រទេស​យើង​មាន​សន្តិភាព នោះ​ការអភិវឌ្ឍ​កាន់តែ​មានការ​ប្រែប្រួល​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ពិសេស​ការអភិវឌ្ឍ​និង​កែសម្រួល​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​បរិស្ថាន​រូបវន្ត និង​មធ្យោបាយ​ដឹកជញ្ជូន​បម្រើ​ជា​សាធារណៈ​សម្រាប់​ជន​មាន​ពិការភាព ការផ្តល់​ចំណេះដឹង​ព័ត៌មាន និង​ទំនាក់ទំនង​ចំពោះ​ជន​មាន​ពិការភាព ការធានា​សមភាព​យេនឌ័រ និង​ការលើកកម្ពស់​សមត្ថភាព ស្ត្រី​និង​កុមារ​ពិការ​ត្រូវបាន​លើកកម្ពស់​ឡើង​ឥតឈប់ឈរ​៕

អត្ថបទដែលជាប់ទាក់ទង