ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ផ្សា​របឹង​កេងកង យក​អំណោយ​សប្បុរសជន ចែកជូន​អាជីវករ​វ័យ​ចំណាស់ និង​អ្នករត់​ម៉ូតូ​កង់​បី​ចំនួន​៣២០​នាក់​

182

 

​ភ្នំពេញ​៖​បងប្អូន​អាជីវករ​មាន​វ័យ​ចំណាស់​ដែល​ប្រកបមុខរបរ​លក់ដូរ​អីវ៉ាន់​ឬ​ទំនិញ​ ពោលគឺ​បន្លែបង្ការ​ត្រី​សាច់​គ្រប​មុខ​តាម​កញ្ជើ​រក​ញ្ជ្រែ​ង​លក់​ចល័ត​ក្នុង​ផ្សា​របឹង​កេងកង​និង​បងៗ​កម្លាំង​ម៉ូតូ​កង​បី​,​ម៉ូតូឌុប​ចំនួន​៣២០​នាក់​ដែលមាន​ជីវភាព​ខ្វះខាត​ត្រូវ​បានទទួល​ការអាណិតអាសូរ​ពី​សំណាក់​លោក​ប្រធាន​ផ្សា​របឹង​កេងកង និង លោកជំទាវ​សៀង ម៉ា​រី ដោយបាន​យក​អំណោយ​ទៅ​ជួយឧបត្ថម្ភ​ឬ​ចែកជូន​ដល់ដៃ​ពួកគាត់​នៅក្នុង​បរិវេណ​ផ្សា​របឹង​កេងកង​ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​០២​ខែ​កុ​ម្ភះ​ឆ្នាំ​២០២១​នេះ​។​

លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បានអោយដឹងថា ចំពោះ​អំណោយ​សប្បុរសធម៌​រប​ស់លោក​ជំទាវ​ខាងលើ​ដែល​ផ្ដល់ជូន​អាជីវករ​មាន​ជីវភាព​ខ្វះខាត​និង​អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី​នាឱកាស​នោះ​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១​និង​ថវិកា​១​មុ​ឺ​ន​រៀល​ផងដែរ​។​

​លោក​ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង​បាន​មានមតិ​បញ្ជាក់ថា រាល់​សកម្មភាព​នាពេលនេះ​គឺជា​ការអនុវត្តន៍​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​។​លោក​ប្រធាន​ផ្សា​របឹង​កេងកង​បន្តទៀតថា​ថ្វី​អំណោយ​ទាំងនេះ​មាន​បរិមាណ​មិន​ច្រើនក្ដី តែ​នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​ក្នុងការ​អាណិតអាសូរ​រ​បស់​លោកជំទាវ​ខាងលើ​និង​គណៈកម្មការ​ផ្សារ ហើយ​អំណោយ​នេះ​នឹង​បាន​ជួយ​ចែករំលែក​រាល់​ការលំបាក​បាន​មួយគ្រា​ផងដែរ​ពោលគឺ​បាន​តិច​ប្រសើរ​ជាង​អត់​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ឯក និមល បាន​រំលឹក​ដល់​បងប្អូន​អាជីវករ​និង​អ្នក​ប្រកបមុខរបរ​រត់​ម៉ូតូឌុប និង ម៉ូតូ​កង់​បី​ទាំងអស់​អោយមើល​ថែទាំ​សុខភាព និង អនុវត្តន៍​វិធានការ​ដោយ​បង្ការ ទប់ស្កាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពោលគឺ​យើង​រួបរួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ ៕​

អត្ថបទដែលជាប់ទាក់ទង