ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាជាមេរដ្ឋប្រហារនៅភូមា គឺមេបញ្ជាការកងទ័ពតែម្តង!!

174

បរទេស៖នាយឧត្តមសេនីយ៍ Min Aung Hlaingគឺជាអ្នកប្រកាសខ្លួនឯងផ្ទាល់ក្នុងការក្តោបក្តាប់អំណាចតាមរយះរដ្ឋប្រហារនៅភូមាកាលពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១។ លោកបានចេញបញ្ជាអោយដេញចាប់អ្នកនយោបាយទាំងអស់ដែលប្រឆាំង សូម្បីតែអ្នកកាសែតក៏រត់រកកន្លែងលាក់ខ្លួនព្រោះមិនដឹងថាត្រូវគេចាប់ឬអត់?
ឧត្តមសេនីយMin Aung Hlaingកើតនៅឆ្នាំ1956គឺជាកូនវិស្វករមានឪពុកធ្វើការនៅក្រសួងរដ្ឋ។លោករៀនចប់មហាវិទ្យាល័យច្បាប់នៅក្រុងយ៉ានហ្គូនក្នុងឆ្នាំ1972និងបានប្រឡងចូលរៀននៅបណ្ឌិតសភាយោធា រហូតបីដងបានប្រឡងជាប់។ចូលធ្វើការនៅទាហានក្នុងឆ្នាំ1974និងឡើងកាន់តែជាមេបញ្ជាការកងទ័ពភូមានៅឆ្នាំ២០១១។
ឧត្តមសេនីយHlaingនឹងចូលនិវត្តន៍នៅឆ្នាំនេះ។ប៉ុន្តែធ្លាប់មានកាសែតទៅសម្ភាសន៍គាត់ថាតើលោកនឹងចូលនិវត្តន៍និងរស់នៅជាជនសមញ្ញបែបណា? លោកឆ្លើយថាមិនទាន់គិតទេ ចាំមើល5ទៅ10ឆ្នាំទៀតបានអាចប្រាប់បាន។
ជារួមលោកឧត្តមសេនីយ៍ Hlaingជាមនុស្សមិនសូវនិយាយស្តីទេ គាត់ស្ងៀមៗ យូរៗចេញនិយាយម្តង។គាត់មានសម្ព័ន្ធភាពល្អជាមួយចិន៕

អត្ថបទដែលជាប់ទាក់ទង