ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​ស្មៀន​សង្កាត់​ព្រែក​ឯង យក​អំណោយ​ប្រគល់ជូន ស​.​ស​.​យ​.​ក​សង្កាត់​២​រូប ទើប​សម្រាល​បុត្រ​និង​ប្រជា​ការពារ​ភូមិ​២​រូប​មាន​ជីវភាព​ខ្វះខាត​បានទទួល​អំណោយ​

243

 

​ភ្នំពេញ​៖​នា​ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ​លោកស្រី សុផាត ស្រី​វ៉ុ​ន ស្មៀន​សង្កាត់​ព្រែក​ឯង តំណាង​លោក នេ​ត សា​រ៉ែ​ន ចៅសង្កាត់​ព្រែក​ឯង និង សហការី​បាន​ចុះសាកសួរ​សុខទុក្ខ​និង​យក​អំណោយ​ជូន​ដល់​ប្រជា​ការពារ​ភូមិ​ចំនួន ២ រូប ដល់​លំនៅស្ថាន​ដែល​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​ផងដែរ​ហើយ​ក្នុងនោះដែរ​លោក​ចៅសង្កាត់​គាត់​បាន​ឧបត្ថម​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២០​គីឡូក្រាម ទឹកត្រី​១​យួរ ,​ទឹក​ស៉ី​អ៉ី​១​យួរ និង ថវិកា​ចំនួន ៥ ម៉ឺន​រៀល និង​បាន​បន្តដំណើរ​ក្រុមការងារ​ទៅ​ចុះ​សួរ​សុខ​ទុក ដល់​យុវជន សស​យក សង្កាត់​ព្រែក​ឯង ដែល​ទើប​សម្រាល​បុត្រ​ចំនួន ២​រូប ដោយមាន​ថវិកា​មួយ​​ចំនួន ពី ឯកឧត្តម ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ និង​ប្រធាន​ក្រុមការងារ​ចុ​ជួយ​សង្កាត់​ព្រែក​ឯង​លោក រស់ សុ​ភ័​ក្ត​អភិបាលរងខណ្ឌ​ច្បារអំពៅ​និង​ជា ប្រធាន​សស​យក​ខណ្ឌ ច្បារអំពៅ​,​លោក ញាណ ច័ន្ទ​សោភា នាយក​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​,​លោកស្រី សុផាត ស្រី​វ៉ុ​ន​ស្មៀន​សង្កាត់​ព្រែក​ឯង​និង​ជា ប្រធាន​សស​យក​សង្កាត់ ព្រែក​ឯង​.​លោកស្រី ហ៊ុយ សុខ​ណា មេ​ភូមិ​មិត្តភាព​១​។​

លោកស្រី​ស្មៀន​សង្កាត់​ព្រែក​ឯង​ផាត ស្រី​វ៉ុ​ន​បាន​មានមតិ​លើកឡើងថា​ថ្វី​ត្បិត​អំណោយ​ទាំងនេះ​មាន​បរិមាណ​មិនសូវ​ច្រើនក្ដី​តែ​នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​ក្នុងការ​អាណិតអាសូរ​រ​បស់​ថ្នាក់ដឹកនាំ​ហើយ​អំណោយ​ទាំងអស់​ខាងលើនេះ​និង​បាន​ជួយ​ចែករំលែក​រាល់​ការលំបាក​បាន​មួយគ្រា​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោកស្រី​ស្មៀន​សង្កាត់​ព្រែក​ឯង​ដោយបាន​រំលឹក​ទៅដល់​បងប្អូន​ប្រជាជន​ក្នុង​មូលដ្ឋាន​មើលថែទាំ​សុខភាព និង អនុវត្តន៍​នូវ​វិធានការ​ដោយ​បង្ការ ទប់ស្កាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង