ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ រឿងរ៉ាវ​របស់​មនុស្ស​លោក​

155

ភ្នំពេញ​៖​មនុស្សលោក​យើង​នេះ​មាន​ម្នាក់ៗ​មានរឿង​សំខាន់ៗ​ផ្ទាល់ខ្លួន​ច្រើនណាស់​ដែល​រឿង​ភាគច្រើន​គ្មានអ្វី​ក្រៅពី​រឿង​ផលប្រយោជន៍​របស់ខ្លួន​ឯក​ឡើយ ។​

​មិន​យល់​ទាំង​រូបខ្ញុំ​ទាំង​រូបគេ​កើតមក​គ្មាន​យក​អ្វី​មក​ទេ​ហើយ​ដល់ពេល​ស្លាប់​ទៅវិញ​ក៏​មិន​យក​អ្វី​ទៅជា​មួយ​ដែរ ។​សូម្បីតែ​ស្បែកជើង កាក់​នៅក្នុង​មាត់ ឬ លុយ​បន្តិចបន្តួច​ដែល​សាច់ញាតិ​ដាក់​ក្នុង​មឈូស​ឲ្យ​ក៏ត្រូវ​អាចារ្យ​ភ្លុក​ប្រមូល​គ្មាន​សល់​ទេ​ចុះ​ពេល​នៅរស់​ហេតុអ្វី​ក៏​
​កាប់​ចាក់​គ្នា​ដណ្ដើម​ផលប្រយោជន៍​សម្បើម​ម្ល៉េះ​ហ្ន ?

​មាន​អ្នកខ្លះ​និយាយ​តាមរបៀប​យក​សម​ថា​មនុស្ស​អ្ហើ​យម​នុស្ស​ខំ​អ្វី​ក៏​ខំ​ម្ល៉េះតើ​រស់នៅ​បាន​១០​ឆ្នាំ​ប៉ុន្មាន​ដង​ទៅ ?​ខ្លះ​បាន​ឡើង​ធំ​ជាន់ក អ្នកតូច​ហើយ​ទាត់​អ្នក​ដែល​មិនមែន​គ្នាឯង​ចោល​ដោយ​ប្រមូល​សុទ្ធតែ​គ្នាឯង​ឲ្យ​មក​នៅក្បែរ​។​អ្នកតូច​ខ្លះ​ឃើញ​គ្នាឯង​ឡើង​ធំ​ក៏​ច្រណែនឈ្នានីស​ក៏មានដែរ ។​

​ដល់ពេល​ប្ដូរ​កន្លែងធ្វើការ​ម្ដងៗ​និយាយ​ពី​ខំ​ស្ពាយ​គ្នាឯង​យកទៅ​ជាមួយ​យ៉ាង​សំពីងសំពោង ។​ជួនកាល​ដល់ពេល​ខ្លួនឯង​អស់​សក្តិ​
​អស់​យស​អា​បង្វិច​សំពីងសំពោង​របស់ខ្លួន​និយាយ​ពី​វេទនា​នៅ​ហេលហាលៗ​ព្រោះ​កាល​មាន​ខ្នង​ចេះតែ​ចូលចិត្ត​ជាន់​គេ ជាន់​ឯង​លុះ​អស់​ខ្នង​ទៅ​ស្រាប់តែរ​ងារ​មិនដឹង​ជា​ទៅណា​ទៅ​ណី​រហូត​ខ្លះ​នៅ​មិនបាន​រត់ចោល​ការងារ​ក៏មានដែរ ។​
ឧិ​!​មនុស្ស​អ្ហើ​យ​ស្អី​ក៏​វេទនា​ម្ល៉េះ​ហ្ន​ពេល​ប្រសូត្រ​ចេ​ញេ​ពី​ផ្ទៃ​ម្ដា​យមក​និយាយ​ពី​ដៃ​ក្ដាប់ជាប់​ដែល​បញ្ជាក់ថា​នៅលើ​លោក​នេះ​អ្វីៗ​ត្រូវតែ​នៅក្នុង​កណ្ដាប់ដៃ​របស់​អញ ។​ជាការ​ពិតមែន​នៅពេល​ដឹងក្ដី​អ្វីៗ​ត្រូវតែ​ជា​របស់​អញ​ស្រី​ស្អាតៗ​ពួ​អាឯង​កុះ​មក​ចង់​ប្រ​ជេ​ង​ជាមួយ​អញ អា​
​រឿង​បង្ហោះ​ម៉ូតូ​វា​ជា​រឿង​របស់​អញ ការ​តាម​កាប់​ចាក់​គ្នា​តាម​ថ្នល់​សាធារណៈ​វា​ជា​រឿង​របស់​អញ​ពួក​ឯង​ពុំមាន​សមត្ថភាព​ធ្វើ​ដូច​អញ​ឡើយ​​កុំ​ជោរ​អាភឿន ។​

ការជក់​ថ្នាំញៀន​វា​ជា​រឿង​របស់​អញ​បើ​ប៉ូលីស​ចាប់​អញ​ជា​អ្នក​ជាប់គុក​ដែល​ការជាប់គុក​នេះ​វា​គ្រាន់តែ​ជា​ពេល​វិស្សមកាល​ប៉ុណ្ណោះ​ហេស ហេ ។​អីយ៉ា ! រឿង​មនុស្ស​ពិបាក​ណាស់​ហ្ន ! យក​ល្អ​បើសិនជា​កើតជា​ទេវតា​មិនដឹង​ជាស​យ៉ាងម៉េច​ទេ ៕​

អត្ថបទដែលជាប់ទាក់ទង