ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖ ស្ត្រី​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការជួយ​ផ្សព្វផ្សាយ និង​ការពារ​នូវ​សមិទ្ធផល​សន្តិភាព ដែល​កើត ចេញពី​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ

52

 

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមន​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនៈភាព​របស់​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២១ នា​រសៀល​ថ្ងៃទី ៧​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ ។​

ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន ប្រគល់​ភា​រិ​កិច្ច​ជូន​ដល់ លោកជំទាវ​ដែលជា​អ្នកទទួលបន្ទុក​តាម​ផ្នែក​នីមួយៗ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សមិទ្ធ ផល​សន្តិភាព​ដែល​កើតចេញពី​នយោបាយ ឈ្នះ​ឈ្នះ ២៩ ធ្នូ ១៩៩៨ ដែល​បាន​នាំមក នូវ​សមិទ្ធផល​ជាច្រើន និង​ជាពិសេស ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា គឺ​ដំណក់​ប្រេង​ជាង​លើកដំបូង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ របស់​រាជា​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប ដោយ​គិ​ត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា រួមជាមួយ នឹង​ការគិតគូរ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ជាពិសេស ការគិតគូរ​អំពី​ការឧបត្ថម្ភ ដល់​ស្ត្រី​មាន​ផ្ទៃពោះ រហូតដល់​កូន​មាន​អាយុ ២​ឆ្នាំ ការឧបត្ថម្ភ​ដល់​គ្រួសារ ក្រ​១ ក្រ​២ ក្នុងអំឡុងពេល​កូវ​ដី​១៩ ជាមួយនឹង​គោ​លន​យោ បាយ​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី និង​វិធានការ​ដ៏​មុត​ស្រួច​មួយចំនួន​ក្នុងការ​ទប់ស្កាត់ និង​បង្ការ​នូវរ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​ឆ្លង​ចូលរ​ក្នុង​សហគមន៍ (​គឺជា​វិធានការណ៍ ដ៏​ល្អ​បំផុត​ដែល​ពិភពលោក​បានទទួល​ស្គាល់​កម្ពុជា​ផងដែរ​) ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​មានប្រសាសន៍ថា បើទោះបីជា​ក្នុងដំណាក់កាល​កូ​វីដ ១៩ យ៉ាងណាក៏ដោយ សមាគមន​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក៏​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ជាប់​ជាប្រចាំ ដោយ​គោរព​តាម​លក្ខន្តិកៈ​រប​ស់មាគម​ន៍​ដោយ​ការ ទទួលខុសត្រូវ​ខ្ពស់ និង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង