ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ឆក់​ទូរស័ព្ទដៃ​ពី​ក្នុង​ហាង​

44

 

​ភ្នំពេញ ៖ កម្លាំង​ល្បាត​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍​ទួល​សង្កែ​២ បាន​បង្ក្រាប​ជាក់ស្តែង​នូវ​ជនសង្ស័យ​២​នាក់ ខណៈ​រក​ទិញ​ទូរស័ព្ទ​ក្នុង​ហាង​មួយកន្លែង ហើយ​ឆក់​រត់ឡើង​ម៉ូតូ បំរុង​ជិះ​គេចខ្លួន ក៏ត្រូវ​កម្លាំង​នគរបាល ចាប់​ឃាត់​បាន​ភ្លាមៗ ។​

​ករណី​បង្ក្រាប​ជាក់ស្តែង​នេះ កើតឡើង​នៅ វេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​ហាង​លក់​ទូរ​សព្ទ​យីហោ​(​ប្រណិត​) ផ្លូវ​៥៩៨​ក្រុមទី ២ ភូមិ​ពង​ពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​លោក​អធិការ​ខណ្ឌ ហ៊ាង ថា​រ៉េត បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ ឆ គីម​សេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​C42 ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនសង្ស័យ​ទី​១ ឈ្មោះ ប៊ុន ផាន់​ណា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​ភូមិ​ធា សង្កាត់​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​២ ឈ្មោះ រុំ ឃៀង ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់នៅ​ភូមិ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​មិន​ពិតប្រាកដ ។​ជាមួយគ្នានេះ នគរបាល​បាន​ដកហូត​សម្ភារៈ រួមមាន​៖ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​អា​សង់​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​1 iH 1753 ។ និង​ទូរ​សព្ទ ២​គ្រឿង ម៉ាក vivo y30 និង​ម៉ាក samsung កាឡាក់ស៊ី អេស​ធែ​ន ដោយបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ ។

​បើតាម​លោក ហ៊ាង ថា​រ៉េត អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បញ្ជាក់ថា នៅ​ថ្ងៃ ខែ ឆ្នាំ​ខាងលើ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មករក​ទិញ​ទូរ​សព្ទ​នៅ​ហាង​ទូរស័ព្ទ​របស់​ជនរងគ្រោះ ដោយបាន​សុំ​មើល​ទូរស័ព្ទ ហើយ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ប៊ុន ផាន់​ណា ក៏​ទៅ​អង្គុយចាំ​លើ​ម៉ូតូ​ស្រេច រួច​ជនសង្ស័យ​ដែល​កាន់​ទូរ​សព្ទ​ឈ្មោះ រុំ ឃៀង ក៏​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន តែ​ក៏ត្រូវ​ម្ចាស់​ហាង​ស្រែក​ឆោឡោ​ស្របពេល​កម្លាំង​ល្បាត​ខណ្ឌ និង​ប៉ុស្តិ៍ បាន​ប្រទះឃើញ​ក៏​ឃាត់ខ្លួន​បាន​។​

​បច្ចុប្បន្ន កំលាំង​ជំនាញ​ខណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និតិ​វិធី​។​

អត្ថបទដែលជាប់ទាក់ទង