ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ឲ្យ​ការបង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និង​បង្ការ ការ​នាំចូល​វីរុស​កូ​វីដ​-១៩ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម

44

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​លិខិត​មួយ​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត ឲ្យ​ការបង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់ និង​បង្ការ ការ​នាំចូល​វីរុស​កូ​វីដ​-១៩ តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យោងតាម​ការចាំបាច់ និង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ក្រសួងសុខាភិបាល សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃ​គណៈ​អភិបាល​រាជធានី -​ខេត្ត ជ្រាបថា ដោយ​ផ្អែក​តាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​របស់​ប្រទេស​វៀតណាម​ឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com/) : Vietnam Business Operations and the Coronavirus: Updates ដែល​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា ប្រទេស​វៀតណាម ថ្មីៗ​នេះ បាន​នឹង​កំពុងមាន​ការផ្ទុះ​ឡើងវិញ​នូវ ការចម្លង​នៃ​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដែល​ក្នុងនោះ​មានការ​ចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី​ពី​ចក្រភព​អង់គ្លេស​ផងដែរ​។
​គួរ​កត់សម្គាល់ថា ចាប់តាំងពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ វៀតណាម បាន​រកឃើញ​ករណី វិជ្ជមាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ប៉ៃ​ដុង (Hai Duong) ខេត្ត​ក្វាង​និ​ញ (Quang Ninh) ទីក្រុង​ហាណូយ (Hanoi) ខេត្ត​ហៃ​ឡៃ (Gia Lai) បាក​ណិ​ញ (Bac Ninh) ខេត្ត​ហូ​វ​ប៊ិ​ញ​( Hoa Bình) ) ខេត្ត​ប៊ិ​ញ​ដុង (Binh Duong) ទីក្រុង​ហូជីមិញ (Ho Chi Minh City) ហៃ​ហ្វុ​ង (Hai Phong ) និង​ប៊ិក​យ៉ាង (Bac Giang) ដែល​ខេត្ត​ខ្លះ ក៏មាន​ព្រំប្រទល់​នៅ​ជិត​កម្ពុជា​ដែរ​។​

​ដូច្នេះ សូម ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ ជាពិសេស​ខេត្ត​ដែលមាន ព្រំដែន​ជាប់​ប្រទេស​វៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី ត្រូវតែ បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ ដូចតទៅ​:
​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ត្រូវ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​ចេញ​-​ចូល​តាម​ច្រកព្រំដែន ឱ្យបាន​ហ្មត់ចត់ និង​ត្រូវធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ព្រមទាំង​ដាក់​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា​ទាំងអស់ ឱ្យនៅ​ច​ត្តា​ឡី​ស័ក​ពេញលេញ​រយៈពេល​១៤​ថ្ងៃ ដោយ​អនុវត្ត​ទៅតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ និង​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​ក្រសួងសុខាភិបាល រួចហើយ​។​

​បន្ត​ធ្វើឱ្យ​សកម្ម​នូវ ដំណើរការ​គណៈកម្មកា​រ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជធានី​-​ខេត្ត ជា​បន្តទៅទៀត​។

​ចុះ​ពិនិត្យ​តាមដាន រុករក​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស ជាពិសេស​មកពី​ប្រទេស​វៀតណាម ថៃ យក​វត្ថុ​សំណាក់​សម្រាប់​អ្នកដំណើរ ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា និង​រាយការណ៍​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ នូវ​រាល់​ករណី​សង្ស័យ​ឆ្លង​វីរុស​កូ​វីដ​-១៩ ឬ ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ ដែល​កើតមាន​ជា​ក្រុម ឬ​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម ជាដើម​។​

​អាជ្ញាធរ​រាជធានី -​ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ របស់ខ្លួន ឱ្យស្រប​តាម​របត់​នៃ ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩- ដោយ​ប្រកាន់យក​នូវ ការអនុវត្តន៍​វិធានការ ការពារ និង ៣​កុំ​។​

​ម្ចាស់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សណ្ឋាគារ ឬ ផ្ទះសំណាក់ រួមទាំង​កន្លែង​កម្សាន្ត​នានា ត្រូវអនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​ផ្សព្វផ្សាយរ ការចម្លង​វីរុស​កូ​វីដ​-១៩ ឡើយ​។
​ជារឿយៗ និង​ត្រូវ​ធានាថា​ទីកន្លែង​របស់ខ្លួន​មិន​ក្លាយជា​ទីតាំង​បង្កឡើង​នូវ ។ ត្រូវ​តាមដាន និង​ត្រួតពិនិត្យ តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រម​ដោយ​ដ្ឋា​ន ទីកន្លែង​កំសាន្ត​នានា​។​

​ចម្លង​វីរុស​កូ​វី​ជ​-១៩ ជាពិសេស អនុវត្តន៍ វិធានការ ការពារ និង ៣​កុំ ជា​ចាំបាច់​។

ត្រូវ​តាមដាន និង​ត្រួតពិនិត្យ តាម​បេនឡាន​អាជីវកម្ម​នានា​ដែលជា​កន្លែង​ប្រមូលផ្តុំ​នូវ​អ្នកដំណើរ ដើម្បីឱ្យ​ម្ចាស់​ឡាន​អាជីវកម្ម ទាំងនោះ​ត្រូវ​បន្ត អនុវត្តន៍​វិធានការ​ការពារ​ការចម្លង​វីរុស​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ធានាថា​ធុរកិច្ច​របស់ខ្លួន​មិន​ក្លាយជា​ទីកន្លែង​ចម្លង​វីរុស​កូ​វីដ​-១៩ ដល់​អតិថិជន​នោះឡើយ​។

​រាយការណ៍​មក​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជាប្រចាំ​នូវ​រាល់​ករណី​សង្ស័យ ឬ​រកឃើញ​ភាព​អសកម្ម​ណាមួយ​ដែលជា​មូល ហេតុ​នៃ ការចម្លង​វីរុស​កូ​វី​៥-១៩​។​

​បន្ត​អប់រំ​សុខភាព និង​វិធានការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ស្រុក ខេត្ត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទូលំទូលាយ និង​ជាប់​ជាប្រចាំ​។​

​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ជ្រូក ឬ​ពន្យារ​ការធ្វើដំណើរ​ទៅ ប្រទេស​វៀតណាម ជាពិសេស​ទៅ​តំបន់​ដែលមាន​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ និង​សូម​អនុវត្តតាម​សេចក្តីណែនាំ របស់​រាជរដ្ឋាភិបាល និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នានា​ដែល​បាន​ដាក់ចេញ​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វី​៨-១៩ នេះ​។​

​ប្រសិនបើ​មាន​បញ្ហា​សុខភាព ឬ​ចម្ងល់ សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ដោយ​ឥតគិតថ្លៃ ១១៥ ទោះ គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ ឬ​ទំនាក់ ទំនង​មក​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង