ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

54

 

​ភ្នំពេញ​៖​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការងារ​ពង្រឹង​ការថែរក្សា ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​។​
​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព លោក ជា ពិសី ជា​ប្រធាន និង​ជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​។​កិច្ចប្រជុំ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អភិបាលរងខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ អធិការនគរបាល​ខ​ណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​យោធភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង​សង្កាត់​ទាំង​៧ មេភូមិ ប្រធាន​ផ្សារ មន្ដ្រី​ពាក់ព័ន្ធ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ សរុប​ចំនួន ៧០​នាក់​។
​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ផ្តោតលើ​របៀបវារៈ​ដូចខាងក្រោម​៖១- ផ្សព្វផ្សាយ​ខ្លឹមសារ គោលនយោបាយ​ថ្មី ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​២- របាយការណ៍​ស្តីពី​ការបង្ក្រាប​បទល្មើស​ផ្សេងៗ រយៈពេល ០១​ឆ្នាំ ដោយ​លោក​អធិការ ហ៊ាង ថា​រ៉េត​។​៣- ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន បញ្ហា​អនាម័យ និង​វិធាន​ការបង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន (​ដែល​ស្ថិតក្នុង​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទាំង​៧ ចំណុច​ថ្មី​)​។​
៤- ផ្សព្វផ្សាយ​ការណែនាំ​អំពី​ការងារ​បង្ការ ទប់ស្កាត់ និង​ត្រៀមលក្ខណៈ​សង្គ្រោះ លើ​បញ្ហា​គ្រោះ​អគ្គីភ័យ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ខាងមុខ​៕​

អត្ថបទដែលជាប់ទាក់ទង