នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន នារី២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ សហការជាមួយ នគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជានារីពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចដីផ្នូរខ្មោចក្រុមទី១ភូមិ២សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ហៃ ស្រីកា អាយុ ២១ឆ្នាំ មានទីលំនៅស្នាក់នៅ ភូមិផ្សារលិចសង្កាត់ព្រែកព្នៅស្រុកពញ្ញាឮខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។
ជនសង្ស័យឈ្មោះលឹម ចន្នី អាយុ២០ឆ្នាំមានទីលំនៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ មុខរបរមិនពិតប្រាកដ។ ចំពោះសម្ភារ:ដកហូតរួមមាន ក្រាមពណ៍សថ្លា ចំនួន០៤កញ្ចប់។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕