ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ថា ក្រសួង​ព័ត៌មាន នៅ​ឆ្នាំ​២០២១​នេះ​មិនមាន ក្របខណ្ឌ​មន្ដ្រី​ពិការភាព​ថ្មី​ដោយសារ​តិចពេក និង​ហេតុ ផល​កូ​វិដ​-១៩ តែ​នៅ​ឆ្នាំ​២០២២ ក្រសួង​ទទួលយក​គោល​ការ​ណ៏​២​ភាគរយ​ដ័​ដែល

39

​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ៖ ឆ្នាំនេះ ២០២១ សម្រាប់ ជ្រើសរើស មន្ដ្រី​ក្របខណ្ឌ​ក្រសួង ជនពិការ​ភាព គឺ​ផ្អាក​ដោយសារ​បេក្ខភាព​តិចពេក (​អត់​ទទួលយក​នោះ​ដោយហេតុ​ផល​កូ​វិដ​-១៩​ផង​)​រៀងរាល់ឆ្នាំ​២​រយ​ភារ​យ ។ ក្រសួង​ព័​ត៏​មាន នៅ​ឆ្នាំ​២០២១​នេះ​អត់​ទទួលយក​ក្របខណ្ឌ​មន្ដ្រី​ពិការភាព ដោយសារ​តិចពេក និង​​ហេតុផល​កូ​វិដ​-១៩ តែ​នៅ​ឆ្នាំ​២០២២ ក្រសួង​ទទួល​រក្សា​ដ៏​ដែល​២​ភាគរយ ។

​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​បែបនេះ នៅ​ពិធី​ជួប សំណេះសំណាល់ និង​ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ
​ជាមួយ​មន្ដ្រី​ពិការភាព នៃ​ក្រសួង​ព័​ត៏​មាន​ចំនួន​៣៩ រូប និង​អ្នក​ពិការភាព បាត់បង់​សមត្ថភាព​ជាង​១០០​នាក់​ទៀត កាលពី​ថ្ងៃទី​០៥ កុម្ភៈ ឆ្នាំ​២០២១ នៅ​ក្រសួង​ព័​ត៏​មាន ។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័​ត៏​មាន បាន បញ្ជាក់ថា​៖ មន្ដ្រី​ពិការភាព​បាន​ចូ​រួម ក្នុង​វិស័យ​ព័​ត៏​មាន យ៉ាងសកម្ម ជាង​មន្ដ្រី ដែលមាន​កាយ​សមទា​គ្រប់​​គ្រាន់​ផង ដូច្នេះ​ថ្ងៃ ដើម្បី​ដឹងគុណ​និង ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ ដល់​មន្ដ្រី ដែល​ពិការភាព​កំពុង​បម្រើ ការងារ ក្នុង​វិស័យ​ព័​ត៏​មាន ឲ្យ​ខិតខំ​បន្ដការងារ និង​ភារកិច្ច ទទួលបាន​ប្រសិទ្ធភាព គុណភាព និង​តម្លាភាព​ការងារ ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ ស្រប​តាក​គោល នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជានា​យក រដ្ឋមន្ដ្រី នៃ​ព្រះរាជា​ចក្រ​កម្ពុជា ។

​លោក​បន្ដថា​៖ មន្ដ្រី​ពិការភាព បាន​ចូលរួម យ៉ាងសកម្ម ក្នុង​វិស័យ​ព័ត៌មាន ដោយ​ប្រើ​ចំណេះ ជំនាញ និង​វិជ្ជាជីវៈ ដោយ​ផ្ចិតផ្ចង់ យក​ចិ​ត្ដ​ទុកដាក់ ពិនិត្យពិចៃ ដោយ​មិន​ខ្ជីខ្ជា​ការងារ មុន​និង​ធ្វើការ​ផ្សព្វផ្សាយ នៅ​អង្គភាព​របស់ខ្លួន និង​ចេញទៅ​ខាងក្រៅ ។ ជាមួយគ្នានេះ លោក​ក៏​សុំ​ឲ្យ​អង្គភាព ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯកជន​ផ្សេងៗ បន្ដ​សហការ​ទទួលយក​ស្នាដៃ និង​ស​មិ​ត្ដ​ផល​នានា លើក​វិស័យ​ព័​ត៏​មាន របស់​ជនពិការ​ភាព​ដែល ផលិត​បាន យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​អង្គភាព​ខ្លួន​ផង ។ ក្នុងន័យ ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ និង​បន្ដ​អាទិភាព ដល់​ពួកគេ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង