ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិញគ្រឿងញៀន នៅម្ដុំស្តុបព្រែកឯង មកនៅកៀនស្វាយ ជាប់អន្ទាក់ប៉ូលិស

111

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដោយចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាថ្ងៃទី០៦ខែកុម្ភះឆ្នាំ២០២១នេះ។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យៈ ០២ នាក់
ទី១- ឈ្មោះខឺន ពិសិដ្ឋ ហៅកោង ភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្លួន)និងទី២- ឈ្មោះខឺន សំណាង ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ
មុខរបរកម្មករសំណង់
មានទីលំនៅភូមិ ឃុំកើតហេតុ (ឃាត់ខ្កួន)
ចំពោះវត្ថុតាងចាប់យករួមមាន៖
១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៦កញ្ចប់
តូច០៥កញ្ចប់-ធំ០១កញ្ចប់
២ – សម្ភារះវិចខ្ចប់ ប្រើប្រាស់មួយចំនួន។
លោកអធិការស្រុកកៀនស្វាយបន្តទៀតថានៅថ្ងៃ.ខែ.ឆ្ខាំខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អបានផ្តល់ពត៍មានប្រាប់ កម្លាំងសមត្តកិច្ចថា: មានសកម្មភាពជួញដូរគ្រឿងញឿន(ម៉ាទឹកកក)នៅចំណុចកើតហេតុខាងលើ។
ក្រោយពីទទួលពត៍មានបានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចកើតហេតុឃាត់ខ្លួន ជនសង្ស័យឈ្មោះខឺន សំណាង ភេទប្រុស រួមហ្នឹងវត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់តូចនឹងវត្ថុតាងមួយចំនួនផ្សេងទៀត រួចកំលាំងក៏បានបញ្ចូនជនសង្ស័យរួមហ្នឹងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីសួរនាំនៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា វត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់តូចគឺពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានយកមកពីឈ្មោះខឺន ពិសិដ្ឋ ហៅកោង(ត្រូវជាបងប្រុសបង្កើត)ដើម្បីលក់បន្តក្នុង០១កញ្ចប់តំលៃ២.០០០០៛(ពីរមឺនរៀល) ក្រោយពីសួរនាំរួចកំលាំងបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះខឺន ពិសិដ្ឋ ហៅកោង ភេទប្រុស រួមហ្នឹងវត្ថុតាងថ្នាំញៀនចំនួន០៤កញ្ចប់ (តូច០៣កញ្ចប់-ធំ០១កញ្ចប់)ហើយកំលាំងក៏បានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា៖ថ្នាំញៀនខាងលើគឺពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ រស់នៅម្តុំស្តប់ព្រែកឯង សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួន០១កញ្ចប់ធំតំលៃ២០.០០០០៛(ម្ភៃមឺនរៀល)យកមកវិចខ្ចប់ជាកញ្ចប់តូចៗលក់បន្តលក់អស់មួយចំនួន នៅសល់មួយចំនួនជាវត្ថុតាងដូចខាងលើក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសួរនាំរួចជនសង្ស័យរួមហ្នឹងវត្ថុតាងបានបញ្ចូនទៅកាន់ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង