ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ ថយ​អេ​ស្កា​កាយ​ដី​មិន​ប្រយ័ត្ន កិន​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​

28

 

​បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហ​តុ ខណៈ​ឈរ​ពីក្រោយ​បញ្ជា​អេស្កាវ៉ាទ័រ​កាយ​ដីស្រែ ហើយ​អ្នកបើក​មើលមិនឃើញ បាន​បើក​ថយ​កិន​តែម្តង ។ តៃកុង​អេស្កាវ៉ាទ័រ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ចោទ​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​២៥​នាទី នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ។​

​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​មួយ​នេះ សមត្ថកិច្ច​បាន​ចុះមក​ឃាត់ខ្លួន​បុរស​ឈ្មោះ រី ចំ​រ៉ុង អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ បាន​បើក​អេ​ស្កា​កាយ​ដីស្រែ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វ៉ើ​ន វ័​ន្ត អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខណៈពេល​ជនរងគ្រោះ​កំពុង​ឈរ​បញ្ជា​និង​ត្រួតពិនិត្យ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ករ​ណិ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង