ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ភ្នាល់​បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​មួយកន្លែង នៅ​សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៣​នាក់

37

 

​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ និង​លោក សន សោ​ភ័​ណ្ឌ នាយ​រដ្ឋបាល​ខណ្ឌ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​គណៈ​បញ្ចា​ការឯកភាព​រដ្ឋបាល​ស​ង្កា​ត់​ស្វាយប៉ាក ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​)​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។

​ប្រតិបត្តិការ​នេះ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖ ១-​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣​នាក់ (​ស្រី​០៥​នាក់​)២-​ដកហូត​ម៉ូនីទ័រ​ចំនួន ២០​គ្រឿង​៣-CPU​ចំនួន ១៤​គ្រឿង​៤-​ថវិកា​ចំនួន ១,០៤៤​ដុល្លា និង ៥,៥៣៥,០០០​រៀល ។ ៥-​តុ​ឈើមូល ៣​គ្រឿង​៦-​កៅអី​ជ័រ និង​ដែក ២៦​គ្រឿង​៧-​ម៉ាស៊ីន​ព្រី​ន​ធ័​រ ២​គ្រឿង​៨-​ទូរទស្សន៍ ៤​គ្រឿង​៩-​ម៉ូតូ ៤​គ្រឿង​១០-​កង់​១​គ្រឿង​។

​បច្ចុប្បន្ន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ សម្រេច​បញ្ជូន​មនុស្ស​ទាំង​១៣​នាក់ និង​វត្ថុតាង​ជា​សម្ភារ​មួយចំនួន​ខាងលើនេះ យកទៅ​កាន់ អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង