ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ករណី​ហឹ​ង្សា​ដោយ​ចេតនា ជួញដូរ​សារធាតុ​ញៀន កាន់កាប់​អាវុធ​ខុសច្បាប់​

34

 

​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ស្រាវជ្រាវ ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា និង​ឃាត់​ម្នាក់ទៀត ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ។ កាលពី​វេលា​ម៉ោង​ប្រហែល ១៨​និង​៥០​នាទី ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខផ្ទះ​លេខ​១៨ ផ្លូវ​បេតុង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​លោក​វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​ត្រូវ​ឃាត់ខ្លួន​ទាំងសងខាង ៣​នាក់​ដោយ​ក្នុងនោះ​ភាគី​ទី​១ ជា​ជនរងគ្រោះ ឈ្មោះ ឈី​ង លូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ម៉ាស៊ីន​នៅ ខណ្ឌទួលគោក គ្មាន​លិខិតឆ្លងដែន​មាន​សារធាតុ​ញៀន (​ត្រូវ​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បង្ក្រាបបាន​កាលពី​ថ្ងៃទី​៧​ខែ​កម្ភៈ​ឆ្នាំ​២០២១) ។​

​ភាគី​ទី​២​មាន​គ្នា​០២​នាក់ ៖១–​ឈ្មោះ ZHU LI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​រកស៊ី​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​អូរ​ឬ​ស្សី ខណ្ឌ​៧​មករា (​គ្មាន​លិខិត ឆ្លងដែន​) ។​ទី​២–​ឈ្មោះ WANG LA ភេទ​ប្រុស មុខរបរ​រកស៊ី អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​រកស៊ី ស្នាក់នៅ ក្នុងផ្ទះ​សំណាក់ អូរ​ឬ​ស្សី​ខណ្ឌ​៧​មករា (​គ្មាន​លិខិតឆ្លងដែន​) ។ ទាំង​២​នាក់​នេះ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

​សម្ភារ​បន្សល់ទុក រថយន្ត​ម៉ាក​តូ​យូ​តា​អាល់​ហ្វា​ត ពណ៌​ខ្មៅ ពាក់​ស្នាក​លេខ​ភ្នំពេញ 2AD-2737 ។​

​លោក​អធិការ​បន្តថា កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២១ វេលា​ម៉ោង ប្រ​ហែ​១៨ និង​៥០​នាទី​មាន​ជនសង្ស័យ ០៣​នាក់ ពាក់​ព​ន្ធ័​ក្នុងករណី​ជា​ជនជាតិ​ចិន ចាប់​ជនជាតិ​ចិន​ដូចគ្នា ដាក់​ដាក​ក្នុង​រថយន្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១៨ ផ្លូវ​បេតុង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោយ​កើតហេតុ​កម្លាំង​អធិការ​ខណ្ឌ​សែន​សុខ បើក​ការស្រាវជ្រាវ​ទើប​ឈាន​បង្ក្រាបបាន​ជនសង្ស័យ​ខាងលើ​តែម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង