ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​អគារ​ស្នាក់នៅ ០២​ខ្នង កម្ពស់ ០២​ជាន់ នៅក្នុង​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​

36

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ឧ​ត្ត​ម​សេ នី​យ៍​ឯក យឿ​ង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​ភូមិ ភាគបី និង​ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ អញ្ជើញ​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​អគារ​ស្នាក់នៅ ០២​ខ្នង កម្ពស់ ០២​ជាន់ នៅក្នុង​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ប្រ ធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ព្រះសីហនុ ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ សីហនុ មានប្រសាសន៍ថា តាងនាម​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានរៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម សិលា​សាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន ០២​ខ្នង សម្រាប់​យោធា​ខេត្ត​ព្រះសីហនុ ដែលជា​អំណោយ​ដ៏​ខ្ពង់ខ្ពស់ ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់ជូន​យោធា​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ មេ បញ្ជា​ការរង និង​ពលទាហាន​តំបន់​ប្រតិ ប​ត្តិ​ការ​សឹក​រង​ខេត្ត​ព្រះសីហនុ យើង​បានរៀបចំ​កម្មវិធី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី ដើម្បី​ដំ ណើ​រ​ការសាងសង់​អគារ​ស្នាក់នៅ​រួម​របស់​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ សីហនុ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ទទួលបាន​នូវ​សំណង់​អគារ​ដ៏​ថ្លៃថ្លា​ដែលជា​អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យោធា​ខេត្ត​របស់​យើង​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ​ឱ្យបាន​រឹងមាំ សុខសាន្ត​ប្រកបដោយ​សន្តិភាព​យូរអង្វែង​សម្រាប់​ជាតិ មាតុភូមិ​របស់​យើង ។

ក្នុងឱកាស​នោះ​លោក គួច ចំរើន ក៏បាន​បន្តថា ការសាងសង់​អគារ​ស្នាក់នៅ​រួម​ចំនួន​ពីរ​ខ្នង​នេះ មាន​កម្ពស់ ០២​ជាន់ ក្នុង​មួយ​ខ្នង​មាន​ទទឹង ១០,៥០​ម៉ែត្រ បណ្តោយ ៣៦​ម៉ែត្រ នៅពេល​សាងសង់​រួច​អគារ​នេះ​មានលទ្ធភាព​ឱ្យ​យោធា​របស់​យើង​ស្នាក់នៅ​ចន្លោះ​ពី ៨០​នាក់ ទៅ ១២០​នាក់ ៕


អត្ថបទដែលជាប់ទាក់ទង