ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ឃាត់ខ្លួន​ឪពុកចុង​រំលោភ​កូនស្រី​ជា​អនីតិជន ត្រូវ​បញ្ជូនទៅ​តុលាការ​

38

 

​បាត់ដំបង ៖ អនុវត្តតាម​មតិ​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការនគរបាល​ស្រុក​សំឡូត បាន​ដឹកនាំ​កម្លាំង​ផ្នែក​យុត្តិធម៌​នៃ​អធិកា​រដ្ឋា​នគរបាល​ស្រុក​សំឡូត ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ។​

​ជនសង្ស័យ​មានឈ្មោះ គឹម ជិន​ឡេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ (​លើ​អនីតិជន​) ឈ្មោះ ធ​.​សន អាយុ​១៣​ឆ្នាំ ដែល​ត្រូវជា​កូនចុង កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​០០​នាទី ។​

​ករណីនេះ ជនល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង