ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​របាំង​ថ្ម បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​

59

 

​ភ្នំពេញ ៖ បុរស់​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​របាំង​ថ្ម​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​អូស​ម៉ូតូ​ទៅមុខ​ជាច្រើន​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅវេលា​ម៉ោង​២ និង ៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​៩ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ​ចេស្ដា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​ជាង មាន​ស្រុកកំណើត​នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​មូ​តូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់ សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1-HS 6632 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់៕

 

អត្ថបទដែលជាប់ទាក់ទង