ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ​បួង​ច​ង្កូ​ច​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ដែល​នៅខាងមុខ​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ ​

34

​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ក្រឡាប់​ធ្លាក់ចូល​ទឹក​ប្រឡាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ឣ្ន​ក​ដំណើរ​និង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៩ ខែកុម្ភៈ  ឆ្នាំ​២០២១  ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ មិន​ស្គាល់​ឣ​ត្ត​សញ្ញាណ​បើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង ពណ៌​ស​ដែលមាន​ឣ​ក្សរ​សម្គាល់​របស់​ក្រុមហ៊ុន G 15 ពាក់​ផ្លាកលេខ ភ្នំពេញ 5A 3397 បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ខាងលើ ឣ្ន​ក​បើកបរ​បាន​បួង​ច​ង្កូ​ច​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ដែល​នៅខាងមុខ​បណ្តាល​ឲ្យ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ សំណាងល្អ​ឣ្ន​ក​បើកបរ​មិន​រងរបួស ហើយក៏​បាន​បើកទ្វារ​រថយន្ត​លូន​ចេញពី​ក្នុង​ទឹក ដើរចូល​ទៅក្នុង​ក្រុមហ៊ុន​បាត់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ​សហការ ជាមួយ​កម្លាំង​ជំនាញ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ នឹង​ឲ្យ​ខាង​ក្រុមហ៊ុន​រថយន្ត​យក​រថយន្តស្ទូច យក​រថយន្ត​ខាងលើ ចេញពី​ក្នុង​ទឹក​និង​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ សង​ថ្លៃ​ខូចខាត​ផ្លូវ និង​ស្ពាន​ដើម្បី​បញ្ចប់រឿង​៕

អត្ថបទដែលជាប់ទាក់ទង