ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចហើយ

37

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

នៅថ្ងៃនេះ ថ្នាក់ដឹកនាំមួយចំនួន និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និង មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងសារថា” អរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះការយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះខ្ញុំបានចាក់វ៉ាក់សាំង covid 19 ពីគ្រូពេទ្យជំនាញរបស់កម្ពុជា។ ខ្ញុំពិតជាមានមោទនភាព និងសូមអំពាវនាវឱ្យបងប្អូនយើងទាំងអស់មកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត។អរគុណសន្តិភាព អរគុណស្ថាបនិកនយោបាយឈ្នះ ឈ្នះ”៕

អត្ថបទដែលជាប់ទាក់ទង