ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ កូន​ទាំង​៦​ប្រភេទ​

70

 

ភ្នំពេញ​៖​សុំទោស​ទុកជាមុន​ខ្ញុំ​មិនមែនជា​អ្នក​កើត​ជំនាន់​ព្រះ ឬ ជា​អ្នក​កត់ត្រា​នូវ​បន្ទូល​របស់​ព្រះ​នោះទេ​តែ​ខ្ញុំ​ចូលចិត្ត​ស្ដាប់​សាវ​ក្ស​
​របស់​ព្រះ​មានបន្ទូល​ពី​ប្រវត្តិ​ព្រះ​និង​ឧិ​វាទ​ល្អៗ​របស់​ព្រះ ។​

តែ​សុំ​អួត​បន្តិច​ទៅ​ចុះ​នាយ​ខ្ញុំ​នេះ​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​ព្រះឥន្ទ្រ​បាន​១០​ឬ​២០​ឆ្នាំ​ដែរ​ហើយ​នៅ​ស្ថាន​ទាង​៣​គ្មាន​កន្លែង​ណា​ដែល​ខ្ញុំ​មិន​ស្គាល់​នោះទេ ។​រឿង​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​នាយ​ខ្ញុំ​ធ្លាប់​ទាំង​បាន​គោះ​កែវស្រា​ជាមួយ​ព្រះឥន្ទ្រ​ទៀតផង​នេះ​បញ្ជាក់ថា​ជីវិត​របស់ខ្ញុំ​​មិនជា​អន់​ឡើយ ។​

លាក់បាំង​អ្វី​ព្រះពុទ្ធ​ព្រះនាម​សមណ​គោត្ត​ម​គឺជា​ព្រះ​ដែល​ចូល​បរិនិព្វាន​ក្រោយ​គេ ភាព​អស្ចារ្យ​របស់​ព្រះអង្គ​គឺ​ប្រសូត្រ​ក្នុង​ថ្ងៃ​តែ​​មួយ​ត្រាស់ដឹង​ក្នុង​ថ្ងៃ​តែមួយ និង ចូល​បរិនិព្វាន​ក្នុង​ថ្ងៃ​តែមួយ​គឺ​ក្នុង​ថ្ងៃ​វិសាខបូជា​នេះ​តែម្ដង ។​
ព្រះអង្គ​ចូល​បរិនិព្វាន​បាន​ចំនួន​២៤៦៤​ព្រះវស្សា​ហើយ ។​ព្រះអង្គ​បាន​ទុក្ខ​នូវ​គំនិតល្អៗ​ជាច្រើន​ដល់​មនុស្សលោក ។​ព្រះអង្គ​បាន​​ត្រាស់​ថា​កូន​សព្វថ្ងៃ​មាន​ចំនួន​៦​ប្រភេទ ។​គឺ​កូន​ព្រះ កូន​ព្រម កូន​ព្រហ្ម កូន​ព្រាយ កូន​ព្រួយ និង​កូន​ប្រែ​ត ។​

កូន​ព្រះ​គឺជា​កូន​ល្អ​ដែល​ចូលចិត្ត និង​សប្បាយរីករាយ​ពេល​ឮថា​ឧ៍​ពុក ម្ដាយ​ចង់​ធ្វើបុណ្យ ធ្វើ​ទាន ។​កូន​ព្រម​គឺជា​ប្រភេទ​កូន​ដែល​​ព្រម​ទទួលយក​នូវ​ដំបូន្មាន​របស់​ម៉ែ ឧ៍ ព្រម​ចូលរួម​ជាមួយ​ម៉ែ ឧ៍​ក្នុងការ​ធ្វើអំពើរ​ល្អ ជាដើម ។​
កូន​ព្រហ្ម​គឺជា​ប្រភេទ​កូន​ដែលមាន​ព្រហ្ម​វិហារធម៌​ទាំង​៤ គឺ​មេត្តា ករុណា មុ​តិ​តា និង ឧបេក្ខា គឺជា​កូន​ដែល​តំណាង​ដូចជា​ព្រហ្ម​​មុខ​៤​ដែលជា​តំណាង​នៃ​ព្រហ្ម​វិហារធម៌​ទាំង​៤ ។​កូន​ព្រួយ​គឺជា​ប្រភេទ​កូន​ដែល​ព្រួយ​ខ្លាច​តែ​ម៉ែ ឧ៍​លំបាក ខ្លាច​ម៉ែ ឧ៍​ឈឺ​ថ្កាត់​ខ្លាច​ម៉ែ ឧ៍​មិនបាន​​ធ្វើបុណ្យ​ជាដើម ។​

កូន​ព្រាយ​គឺជា​ប្រភេទ​កូន​ដែល​ធ្វើ​ឲ្យ​ម៉ែ ឧ៍​ខ្លាចរអារ ។​កូន​ប្រភេទ​នេះ​សុំ​លុយ​ទិញ​គ្រឿងញៀន​មិនបាន ឬ សុំ​លុយ​ទិញ​ម៉ូតូ​ថ្មី​មិន​​គម្រាម​ដុត​ផ្ទះ​ចោល​បោក​ចាន​បោក​ឆ្នាំង​ដុត​សម្លៀកបំពាក់​ចោល​ជាដើម​។​បែបនេះហើយ​ជា​កូន​ព្រាយ​នោះ​។​កូន​ប្រែ​ត​គឺជា​ប្រភេទ​កូន​​ដែល​ប្រមាថ​ម៉ែ ឪ ជួនកាល​គម្រាម​សម្លាប់​ម៉ែ ឪក៏មានដែរ ។​អា​កូន​បែបនេះ​ពេល​ស្លាប់ទៅ​កើតជា​ប្រែ​ត​ជាមិនខាន​នោះទេ ។​

នាយ​ខ្ញុំ​និយាយ​បែបនេះ​មិនមែន​មានន័យថា​នាយ​ខ្ញុំ​ជា​អ្នកចេះដឹង​នោះទេ​គ្រាន់តែ​នាយ​ខ្ញុំ​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ព្រះឥន្ទ្រ​ក៏​ឆ្លៀត​ស្វែង​​យល់​ពី​ធម៌​អា​ថ៍​បន្តិចបន្តួច​ទៅ​ក្រែងលោ​មាន​ដើមទុន​ខ្លះ​សម្រាប់​ជាតិ​ខាងមុខ ៕​

អត្ថបទដែលជាប់ទាក់ទង