ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន​របស់ខ្លួន​ហើយ​

32

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ទីបំផុត ប្រទេស​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាជន​របស់ខ្លួន​ហើយ​។ នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ចិន ដែលជា​មិត្ត​ដែកថែប​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​ចិន ពិសេស ឯកឧត្តម​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​បាន​ផ្តល់ជំនួយ​ដ៏​សប្បុរស​ដល់​ប្រជាជន​កម្ពុជា​។​

​សម្តេច បាន​បញ្ជាក់ថា មុន​ចាក់​វ៉ាក់សាំង មានការ​លើកឡើង​មួយចំនួន​ជុំវិញ​អវត្តមាន​របស់ខ្ញុំ​លើ​ការចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ បណ្តាលមកពី​កត្តា​អាយុ​របស់ខ្ញុំ​រហូត​ប្រើពាក្យ​មិន​សមរម្យ​ខ្លះ​មកលើ​ខ្ញុំ​។ ច្បាស់​ណាស់​ថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ​បានទទួល​វ៉ាក់សាំង​មុនគេ​ជំនួស​អោយ​ឪពុក ដែល​នេះ​ក៏​បញ្ជាក់​ច្បាស់​ពី​ការទទួល​ខុស​
​ត្រូវ​របស់​យើង​ចំពោះមុខ​ជនរួមជាតិ​យើង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ជនរួមជាតិ​យើង​ទាំង​ក្នុង​និង​នៅក្រៅ​ប្រទេស​អោយបាន​ច្បាស់​ថា សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​
​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះទេ​។​
​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ប្រទេស​ជឿនលឿន​មួយចំនួនធំ​ឬ​អាច​ដល់​៩៨​ភាគរយ​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​នៅឡើយ ព្រោះ​វា​អត់​មាន​វ៉ាក់សាំង បើទោះបី​ប្រទេស​នោះ​មាន​លុយ​ហើយក៏​រក​ទិញ​វ៉ាក់សាំង​មិនបាន​ដោយសារ​ការផលិត​មិនទាន់​៕


អត្ថបទដែលជាប់ទាក់ទង