ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​កាមរី បុក​ជាមួយ​រថយន្ត Hyundai ខ្ទេច​ទាំងសងខាង​

42

 

​ខេត្តកំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៣​និង​៤៥​នាទី នៅ​ចំណុច វាល​បា​រ៉ា​ម​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦៤ ៦៥ ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2D.1475 អ្នកបើកបរ​មិន ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង ។​

​លុះ​មកដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​ម៉ាក​Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A. 0997 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទាំងពីរ និង​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ បង្ក​ការគ្រោះថ្នាក់​និង​ខូចខាត​រថយន្ត ០២​គ្រឿង ធ្ងន់ ។ វត្ថុតាង​ចាប់​យកមក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្រឡាច ៕​

អត្ថបទដែលជាប់ទាក់ទង