ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គា​ក្លាស្សេ​មាន​ចាក់​ចាហួយ​បន្ថែម ជាង​១​តោន ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បន្ត​បង្ក្រាប​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដែលមាន​ប្រភព​នាំចូល​ពី​វៀតណាម​

43

 

​ភ្នំពេញ ៖ មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ការនាំ​ចូល បង្គា​ក្លាស្សេ​មាន​ចា​ក់ប​ញ្ជូ​ល​ចាហួយ​បន្ថែម ដើម្បី​បង្កើន​ទម្ងន់​ដែល​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍ និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ សរុប​ជាង​១​តោន នៅលើ​រថយន្ដ​២​គ្រឿង​។

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» ព្រមទាំង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផងដែរ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​ស្ទាក់​ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភ្លាមៗ​នោះ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ដែល​សង្ស័យ​មាន​បង្គា​ក្លាស្សេ​ចាក់​បន្ថែម​ចាហួយ មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើការ​វិភាគ​នៅ​នាយកដ្ឋាន​មន្ទីរពិសោធន៍​។

​ជា​លទ្ធផល មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បា​នរក​វត្តមាន​បង្គា​ក្លាស្សេ​មាន​ចាក់​បន្ថែម​ចា​ហ៊ួ​យ ចំនួន ៥៦ កេស ស្មើ ១០០៨​គីឡូក្រាម​។​

​តាម​ការអះអាង​បឋម​ពី​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ទាំង​២​គ្រឿង​នេះ បានឱ្យដឹងថា ទំនិញ​ជា​គ្រឿង​សមុទ្រ រួមមាន​បង្គា​កា​ស្សេ និង​ក្តាម សរុប​ចំនួន ៦៥០​កេស នៅលើ​រថយន្ត​ទាំង​២​ខាងលើ មាន​ប្រភព​នាំ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក និង​ពុំមាន​ឯកសារ​ភ្ជាប់​មកជា​មួយ​ទេ​។​

​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុតាង ត្រូវបាន​រក្សាទុក​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​មន្ដ្រី​ជំនាញ​បាន​អះអាង​ទៀតថា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​អនុវត្ត​តួនាទី​ភារកិច្ច ដែល​ច្បាប់​បានផ្តល់​អាណត្តិ​ឱ្យ​ពាក់ព័ន្ធ​នឹង​គុណភាព សុវត្ថិភាព ទំនិញ និង​សេវា និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សូម​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ក្នុងករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និង​សេវា​៕

អត្ថបទដែលជាប់ទាក់ទង