ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាព​ការពារ​កុមារ បានធ្វើ​កិច្ចប្រជុំ​ជាមួយ​នគរបាលជាតិ​កម្ពុជា​ដើម្បី​ពង្រីក និង​បង្កើន​សមត្ថភាព​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​កម្ពុជា​

37

 

​ភ្នំពេញ​៖ ក្រុមការងារ​ប្រឆាំង​បទល្មើស​ទៅលើ​កុមារ​តាម​បណ្តាញ​អ៊ីនធឺណិត (ICAC) នៃ​អង្គភាព​ការពារ​កុមារ (CPU) បានធ្វើ​កិច្ចប្រជុំ​ជាមួយ​នគរបាលជាតិ​កម្ពុជា​ដើម្បី​ពង្រីក និង​បង្កើន​សមត្ថភាព​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​របស់​អង្គភាព​ការពារ​កុមារ (CPU) បាន​ជួប​ជាមួយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី និង​មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​ធ្វើការ​ឯកភាព​ចំពោះ​ការសហការ និង​រួមដៃគ្នា​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​បទល្មើស​តាម​បណ្តាញ​អ៊ីនធឺណិត​ទូទាំងប្រទេស​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នេះ យើង​ក៏បាន​ពិភាក្សា​អំពី​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ថ្មីៗ ដែលមាន​ការ​ត្រូវការ​ចាំបាច់​ដើម្បី​បំពេញភារកិច្ច​នេះ​។ អង្គភាព​ការពារ​កុមារ (CPU) បានផ្តល់​នូវ​កុំព្យូទ័រ និង​ម៉ាស៊ីន​បោះ​ពុ​ម្ភ​ទៅដល់​នគរបាលជាតិ​ក​ម្ពុ​ជា​ដើម្បី​ជួយ​ក្នុងការ​បង្ក្រាប​បទល្មើស​ប្រភេទ​នេះ​។​

​កិច្ចប្រជុំ​នេះ​បានបង្ហាញ​យើង​ពី​ការប្តេជ្ញា​របស់​នគរបាល​ជាតិ​កម្ពុជា​ក្នុងការ​ប្រឆាំង​បទល្មើស​តាម​បណ្តាញ​អ៊ីនធឺណិត​៕

អត្ថបទដែលជាប់ទាក់ទង