ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ព្រូស បើក​ទៅបុក​​រថយន្ត​កាមរីបា​ឡែ​នពីក្រោយ ​រង​ការខូចខាត​ ហើយសងលុយបញ្ចប់រឿងនៅកន្លែងកើតហេតុ

53

 

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ព្រូស​មួយគ្រឿង ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​គូទ​រថយន្ត​បា​ឡែ​ន​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បា​ឡែ​ន ខ្ទាត​ទៅមុខ​ជាច្រើន​ម៉ែត្រ​ ​កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​យប់​ទី​១១ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ សម្ដេច​សុរា​ម្រឹត ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស្ករ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-AU 03 56 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ស្រាប់តែ​ភ្លាម​នោះដែរ គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង​ទៀត ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BG 3411 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សម្តេច​សុរា​ម្រឹត ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​បាន​ឡែ​ន ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​យ៉ាងដំណំ​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ទៅដល់​មនុស្ស​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ ចុះមក​ដល់​ដោយ​រួច​ឲ្យ​ភាគី​ទាំងពីរ សម្រាប់​សម្រួល​គ្នា​សិន​ដោយ​ឃើញថា​ភាគី​បង្ក មិន​ចង់​វែងឆ្ងាយ​ក៏​ព្រម​សង​ជា​សំណង ក្នុងការ​ជួសជុល​ទៅលើ​រថយន្ត​រងគ្រោះ​បញ្ចប់រឿង នៅ​កន្លែងកើតហេតុ​៕

អត្ថបទដែលជាប់ទាក់ទង