ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អង្គការ​WWF រកឃើញ​សត្វ​រំពេរ​៦៨​ក្បាល នៅ​ទន្លេមេគង្គ​ខេត្ដ​ក្រចេះ

75

​ក្រចេះ​៖ ក្រុម អ្នកវិទ្យាសាស្ត្រ​តាមដាន​សត្វ ព្រៃរបស់​អង្គការ​WWF បាន​ប្រទះឃើញ សត្វ​រំពេរ​ទន្លេ​សរុប​ចំនួន​៦៨​ក្បាល ក្នុង អំឡុង ពេល​ចាប់ផ្តើម សិក្សា​ចំនួន​សត្វ​បក្សី នៅ តាម តំបន់​ទន្លេមេគង្គ​រវាង ខេត្ត ក្រចេះ ខេត្ដ​ស្ទឹង ត្រែង និង ព្រំ ប្រទល់ ប្រទេស ឡាវ ក្នុង ដើម ខែកុម្ភៈ ឆ្នាំ ២០២១​។ អ្នក​វិទ្យា សាស្ត្រ បាន ឃើញ វត្ត មាន របស់ សត្វ រំពេរ ទន្លេ ដ៏ អស្ចារ្យ ទាំង នេះ កំពុង ប្រើ ប្រាស់ ថ្ម ប៉ ប្រះ ទឹកជា​ទ្រនំ ដើម្បី​ចាប់ ត្រី​ខណៈ ដែល សត្វ​រំពេរ ខ្លះ ទៀត កំពុង តែ ហើរ ក្រឡឹង ចុះ ឡើង តាម ឆ្នេរ ខ្សាច់ ដែល ជា ទី ជម្រក ធម្មជាតិ របស់ ពួក វា ដើម្បី បន្ត ពូជ​។ ខណៈ ពេល នេះ រដូវ បន្ត ពូជ របស់ សត្វ រំពេរ ទន្លេ បាន ចាប់ ផ្តើ ម ហើយ ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័​ត៌ មាន​របស់​អង្គការ WWF​។​

​លោក អៀម សំ​អ៊​ន់ អ្នកទទួលបន្ទុក​ផ្នែក ស្រាវ ជ្រាវ និង តាម ដាន ជីវៈ ចម្រុះ​ប្រចាំ តំបន់ ទន្លេ មេគង្គ​នៃ អង្គ ការ WWF បាន​ថ្លែងថា សត្វ រំពេរ ទន្លេ ជា ប្រ ភេទ បក្សី មាន មាឌ មធ្យម មាន កន្ទុយ ចំ​ពាម ក្បាល ខ្មៅ ពោះ ស ហើយ ភាគ ច្រើន ត្រូវ បាន គេ ប្រទះ ឃើញ ក្នុង រដូវ កាល បន្ត ពូជ របស់ ពួក វា ដែល ចាប់ ផ្តើម ពី ខែ មករា ដល់ ខែ ឧសភា ។ លោក បាន បន្ថែម ថា “​ចំនួន សត្វ រំពេរ ទន្លេ ដែល បាន ប្រទះ ឃើញ ពេល នេះ មាន ចំនួន ច្រើន ជាង ចំនួន ដែល បាន ប្រទះ ឃើញ កាល ពី ឆ្នាំ មុន ដែល ពេល នោះ ឃើញ សត្វ រំពេរ ទន្លេ​មាន តែ ៦៤ ក្បាល ប៉ុណ្ណោះ ”​។​
លោក​បាន​លើកឡើងថា សមា ជិ​ក ក្រុម អ្នក វិទ្យា សាស្ត្រ គ្រប់ គ្នា ពិត ជា រំភើប ខ្លាំង ណាស់ ចំពោះ កំណត់ ត្រា កំណើន សត្វ រំពេរ ក្នុង អំឡុង ពេល ការ អង្កេត ចំនួន សត្វ បក្សី លើក ដំបូង នៅ ក្នុង រដូវ បន្ត ពូជ ឆ្នាំ នេះ ។ ទន្ទឹមនេះ ចំនួន បក្សី ទាំងនេះ មាន កំណើន ទ្វេ ដង ក្នុង​រយៈ ពេល ប្រាំ ឆ្នាំ ដែល កើន ពី ៣១ ក្បាល ក្នុង ឆ្នាំ ២០១៦ ដល់ ៦៨ ក្បាល ក្នុង ដើម ឆ្នាំ ២០២១​។​
លោក សេង ទៀក នាយក អង្គ ការ WWF​កម្ពុជា​បាន​មាន​ប្រ សាសន៍​ថា នេះ ពិ ត ជា ដំណឹង ដ៏ ល្អ មួយ ដែល ផ្តល់ ការ លើក ទឹក ចិត្ត និង មោ ទ​ន ភាព សម្រាប់ ប្រទេស កម្ពុជា​និង ប្រទេស ផ្សេង ៗ ទៀត នៅ ក្នុង តំបន់ ហើយ ការ បង្កើន កិច្ច ខិត ខំ ប្រឹង ប្រែង​ជា ទៀង ទាត់ បាន ជំរុញ ឱ្យ ចំនួន សត្វ បក្សី នេះ កើន ឡើងវិញ ដែល ផ្តល់ នូវ ក្តី សង្ឃឹម សម្រាប់ ការ ស្តារ សត្វ ប្រភេទ នេះ ឱ្យ មាន ចំនួន សម្បូរ ឡើង ក្នុង ប្រទេស កម្ពុជា​និង ក្នុង តំបន់ ។ លោក​បាន​ថ្លែងថា “​ខ្ញុំ បាទ សូម កោត សរ សើរ ចំពោះ កិច្ច ខិត ខំ ប្រឹង ប្រែង យ៉ាង ខ្លាំ ង​ក្លា ក្នុង កិច្ច ការ គ្រប់ គ្រង តំបន់ ការ ពារ ការ ពង្រឹង ការ អនុវត្ត ច្បាប់ និង ការ លើក កម្ពស់ ការ ចូល រួម ពី សំណាក់ សហគមន៍ របស់ រដ្ឋា ភិ​បាល ថ្នាក់ជាតិ ថ្នាក់ ក្រោម ជាតិ និង អា ជ្ញា ធរ មូល ដ្ឋា​ន​ជាពិសេស​មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេ សាទមន្ទីរ បរិស្ថាន​ភាគី ពាក់ ព័ន្ធ នានា និង ក្រុម ការងារ របស់ WWF ព្រម ទាំង ការ ចូល រួម របស់ សហគមន៍ មូល ដ្ឋា​ន ដែល​កំពុង រស់ នៅ ក្នុង តំបន់ ទី ជម្រក​ធម្ម ជាតិ របស់ សត្វ រំពេរ ទន្លេ ។​”
បើតាម​អ្នកជំនាញ​បាន​លើកឡើងថា សត្វ រំពេរ ទន្លេ ជា ប្រភេទ បក្សី មួយ ដ៏ កម្រ បំផុត ក្នុង ចំណោម ប្រភេទ បក្សី កម្រ​ក្នុង តំបន់ អាស៊ី អា គ្នេ​យ៍ ។ ក្នុង ប្រទេស កម្ពុជា សត្វ រំពេរ ទន្លេ បាន ធ្លាក់ ចុះ ៨០​ភាគរយ ក្នុង រយៈ ពេល ២០ ឆ្នាំ កន្លង ទៅ ដែល មាន ចំនួន ប៉ាន់ ប្រមាណ សរុប ទូ ទាំង ប្រទេស ចន្លោះ ពី ៥៤ ដល់ ៦២ ក្បាល​ប៉ុណ្ណោះ ក្នុង ឆ្នាំ ២០១៨ ។ កត្តា គំរាម កំហែង ចម្បង ៗ ចំពោះ ការ រស់ រាន របស់​សត្វ បក្សី នេះ រួម មាន ការ យាយី ដល់ ទី ជម្រក ធម្ម ជាតិ របស់ វា បណ្តាល មក ពី សកម្ម ភាព មនុស្ស ការ ជន់​លិច សំបុក ការ ប្រមូល យក ស៊ុត បក្សី ដោយ មនុស្ស និង ការ បំផ្លាញ សំបុក សត្វ ដោយ សត្វ ពាហនៈ និង សត្វ រំពារ ផ្សេង ៗ ។ ដោយ ហេតុ នេះ ហើយ ទើប អង្គ ការ IUCN បាន ផ្លាស់ ប្តូរ ចំណាត់ ថ្នាក់ របស់ បក្សី នេះ ក្នុង បញ្ជី​ក្រហម នៃ ប្រភេទ សត្វ ទទួល រង គ្រោះ របស់ ខ្លួន​ពី “​ជិត រង គ្រោះ ” ទៅ ជា ប្រភេទ “​ងាយ រង គ្រោះ ”​។​
​បន្ថែម​លើ កិច្ច ខិត ខំ ប្រឹង ប្រែង ក្នុង ការ ងារ គ្រប់ គ្រង តំបន់ ការ ពារ យុទ្ធ សា ស្ត្រ អភិរក្ស ដែល បាន អនុវត្ត ន៍​ដោយ អង្គ ការ WWF ក្រោម កិច្ច សហការ ជាមួយ ស្ថាប័ន រដ្ឋា ភិ​បាល និង ដៃ គូ អភិរក្ស នានា បាន ជំរុញ ការ ចូល រួម យ៉ាង សកម្ម ពី សហគមន៍ មូល ដ្ឋា​ន ដែល កំពុង រស់នៅ ក្នុង​តំបន់​ទី ជម្រក​ធម្ម ជាតិ ដើម្បី អនុវត្ត កម្ម វិធី​ការ ពារ សំបុក​សត្វ​ដោយ​សហគមន៍ ខណៈដែល ផ្តល់ ជម្រើស​ជីវភាព​បន្ថែម​ដល់​សហគមន៍ ដើម្បី បង្កើន​ប្រាក់ចំណូល​គ្រួសារ​ផងដែរ ។​

សូមបញ្ជាក់​ផងដែរ​ថា កាល ពី ឆ្នាំ មុន​សំបុក សត្វ​រំពេរ ទន្លេ ចំនួន ៤៧ សំបុក ត្រូវ បាន ការ ពារ ដោយ សហគមន៍ មូល ដ្ឋា​ន នៅ តំបន់ ទន្លេ​មេ គ​ង្គ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង